កំពូល​អ្នក​មាន​ថ្វី​ជើង​នៅ​ប៉ោយប៉ែត​ត្រៀម​ខ្លួន​រួច​នៅ​ Tiger Street Football 2020​ នឹង​ទៅ​ដល់​ថ្ងៃ​ទី​ ២៥-២៦​ នេះ​ហើយ​

  • 2020-01-23 05:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football 2020​ នៅ​មណ្ឌល​ទី៣​ ក្រុង​ប៉ោយប៉ែត​ នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី២៥​នេះ​ទៅ​ហើយ​ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ចំនួន​៦​ក្រុម​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ខែ​កុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ។​

ការ​ប្រកួតកន្លងទៅ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ និង​រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​មណ្ឌល​សៀមរាប​ចំនួន​ ១២​ក្រុម​រួម​មក​ កម្មវិធី​បាល់ទាត់​ Tiger Street Football 2020​ បាន​បន្ត​ដំណើរ​ចូល​ដល់​មណ្ឌល​ថ្មី​មួយ​ទៀត​ជាប់​ដែនដី​ថៃ​ គឺ​ក្រុម​ប៉ោយប៉ែត។​ ដូច្នេះ​ហើយ​ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​រួច​ហើយ​នោះ​ ត្រូវ​តែ​តៀម​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ប្រជែង​យក​ជើងឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​នេះ​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១ ៥០០​ដុល្លារ។​

ការ​ប្រកួតកន្លងទៅ
  • មណ្ឌល​ប៉ោយប៉ែត៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

រូបភាពប្រគំតន្ត្រីមណ្ឌលមុន

ការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៦​ ខែ​មករា​ ឆ្នាំ​២០២០​ នៅ​ឯ​បរិវេណ​ផ្សារ​រាត្រី​ជិន​កាស៊ីណូ​ផ្កាយ៥។​ ក្រុម​ចំនួន​៦​ ដែល​ជាប់​នៅ​មណ្ឌល​នេះ​នឹង​ត្រូវ​ឡើង​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯ​ភ្នំពេញ​ថ្ងៃ​ទី២៩ ​កុម្ភៈ​ និង​ថ្ងៃ​ទី១​ មីនា​ ឆ្នាំ​២០២០។​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​រួច​ហើយ​នោះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​កំដរ​អារម្មណ៍​ប្រិយមិត្ត​ទៀត​ផងនាថ្ងៃប្រកួតជម្រុះនោះ៕​

អត្ថបទ៖ នួន ស៊ីណា​