ប៉ោយប៉ែត៖​ អ្នក​ចង់​ទស្សនា​ផ្ទាល់​ Tiger Street Football 2020​ អញ្ជើញ​ទៅ​មុខ​ផ្សារ​ Big C

  • 2020-01-25 03:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​បាល់ទាត់​នៅ​ឯ​ក្រុង​ប៉ោយប៉ែត​ ចង់​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់​របស់​ Tiger Street Football 2020​ ដែល​កំពុង​ទាត់​ជម្រុះ​ថ្ងៃ​ទី១​នេះ​អាច​អញ្ជើញ​ទៅ​បាន​ ទីតាំង​ប្រកួត​គឺ​មុខ​ផ្សារ​ Big C​ ខណៈ​ការ​ប្រកួត​នេះ​នឹង​បន្ត​រហូត​ម៉ោង​ ៧-៨​ យប់​ទើប​បញ្ចប់។​

ការ​ប្រកួត​ជម្រុះ​រក​ជើង​ខ្លាំង​ប្រចាំ​មណ្ឌល​ ប៉ោយប៉ែត​ បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង​ ៧​ព្រឹក​មក​ម្ល៉េះ​ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​អ្នក​ស្រឡាញ់​គាំទ្រ​បាល់ទាត់​ចង់​ចូល​ទៅ​មើល​ផ្ទាល់​អាច​អញ្ជើញ​​ទៅបាន។

ទិដ្ឋភាពព្រឹកមិញ

សម្រាប់​មណ្ឌល​ទី៣​ ក្រុង​ប៉ោយប៉ែត​ នេះ​នឹង​ត្រូវ​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន​៦​ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខែ​មីនា​ ២០២០​ នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។​ លោក​ ទុយ ​វិច្ឆិកា​ តំណាង​មន្ត្រី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​ព្រឹក​មិញ​ដែរ​ថា​ ទី​លាន​ប្រកួត​ Tiger Street Football ​នេះ​ជា​កន្លែង​របស់​អ្នក​ទាំង​អស់​គ្នា​បាន​បញ្ចេញ​សមត្ថភាព​ ទេពកោសល្យ​ ដូច្នេះ​សូម​កីឡាករ​ទាំង​អស់​ខំប្រឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​ជ័យជម្នះ។​ ការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខាង​លើ​នេះ​គឺ​មាន​រយៈពេល​២ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៦​ ខែ​មករា​ ឆ្នាំ​២០២០។​ បន្ទាប់​ពី​ប្រកួត​ចប់​យប់​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​កំដរ​អារម្មណ៍​ផង​ដែរ។

ទិដ្ឋភាពព្រឹកមិញ
  • ​ប្រាក់​រង្វាន់​ជយលាភី​មណ្ឌល​ប៉ោយប៉ែត៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ទិដ្ឋភាពព្រឹកមិញ

មណ្ឌលបន្ទាប់ពីក្រុង​ប៉ោយប៉ែត Tiger Street Football 2020 គឺ៖

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី