ឈ្នះ​ ៦-០​ ហើយ​ Solskjaer ព្រលយ​ថា​មួយៗ​ចង់​ឲ្យ​តែ​ Man Utd ចាញ់

  • 2020-01-27 14:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​​សារព័ត៌មាន​ BBC Sport នា​ពេល​ថ្មីៗ​នេះ​ថា​ ម្នាក់​ចង់​ឲ្យ​ក្លឹប​គេ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ FA Cup។

លោក​ Solskjaer បាន​និយាយ​ថា​ ៖ " ដូច​អ្នក​បាន​ឃើញ​ស្រាប់​ហើយ​ ម្នាក់ៗ​ចង់​ឲ្យ​ក្លឹប​របស់​យើង​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ FA Cup ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​មិន​ខ្វល់​រឿង​ទាំង​នេះ​ទេ​ " ។

លោក​ Solskjaer បាន​បន្ត​ ៖ " យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​ប៉ុន្តែ​ក៏​មិន​​ទាន់​បន្ធូរ​ដៃ​ដែរ​ ព្រោះ​នៅ​មាន​ការ​ប្រកួត​ធំៗ​ពីរ​ទៀត​នៅ​ពេល​ខាង​មុខ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ការ​ប្រកួត​ FA Cup ក្លឹប​​ Manchester United ទើប​តែ​ប្រកួត​ឈ្នះ​នឹង​ក្លឹប​ Tranmere កាល​ពី​ម្សិល​មិញ​ ដែល​មាន​លទ្ធផល​ ៦-០ ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី