គេចចេញពីទីក្រុងអ៊ូអរ មកលេងកោះលាក់ខ្លួនមួយ ធ្លាប់បង្កប់ប្រវត្តិទាក់ទងបុគ្គលសំខាន់ម្នាក់

  • 2020-01-31 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូនេស៊ីជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​បណ្ដុំកោះច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​ក្នុង​ចំណោម​ដែន​កោះ​ជា​ច្រើន​កន្លែង​ ថ្ងៃ​នេះ​ Sabay សូម​នាំអារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​កោះ​ដ៏​ស្រស់​ស្អាត​១​ដែល​ស្ថិត​ក្នុង​ទីក្រុង​ ចាកាតា មាន​ឈ្មោះ​ថា​ កោះ​​​ Ayer ឬ Pulau Ayer។

កោះ Ayer ជា​កោះ​គោលដៅ​ធំ​ដែរសម្រាប់​អ្នកទេសចរ ដែលត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ និង​ចង់​ស្រូបយក​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ។ ជាក់ស្ដែង​ Pulau Ayer ​នៅ​ជិត​ទីក្រុង​ជាង​កោះ​ដទៃទៀត ដូចនេះដើម្បី​ធ្វើ​ដំណើរ​មក​ដល់​ យើង​ត្រូវ​ចំណាយ​ពេល​តែពី ២០ ទៅ២៥នាទី​ប៉ុណ្ណោះ ពី​កំពង់ផែ Marina Harbour។

កំពង់ផែ Marina Harbour

រមណីយដ្ឋាននេះ​បង្កើត​ឡើង​តាំង​ពី​ទសវត្ស​ទី៥០ មាន​ជាផ្ទះឈើ​សង់​លើ​ទឹក និង​លម្អដោយ​ផ្កា​ ឬ​ដើមឈើតូចៗពេញ​ឆ្នេរ ជាពិសេស​ក៏​នៅ​មាន​ជម្រើស​ផ្ទះ​លើ​គោក សម្រាប់​ទេសចរ​ជ្រើស​​ស្នាក់​យ៉ាង​ងាយ​ស្រួល។ ភោជនីយដ្ឋាន​ក៏​មាន​នៅ​ទីនោះ​ ជា​ហេតុ​អ្នក​ដែល​ទៅ​លេង​មិន​បារម្ភ​ក្នុង​ការ​រក​អីញ៉ាំ ហើយ​អាច​រីករាយ​កម្សាន្ត​នឹង​បរិយាកាស​ផ្សេងៗបង្កើត​អរាម្មណ៍​ពិសេស​ស្មាន​មិនដល់។

ទស្សនាវីដេអូខាងក្រោម៖

អ្វី​ដែល​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ បើ​រម្លឹក​កាល​ពី​អតីតកាល​ កោះ​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ស្នាក់​ដ៏​សំងាត់​មួយ​របស់​អតីត​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី គឺ​លោក​ Sukarno។ ក្រៅ​ពី​ជា​ផ្ទះ​ស្នាក់ វា​ក៏​ជា​កន្លែង​ណាត់​ជួប​សំខាន់​មួយ​ សម្រាប់អតីតប្រធានាធីបតីរូប​នេះ ជាមួយ​នឹង​មេដឹកនាំ​ធំៗ​ទាំង​ក្នុង​ និងក្រៅប្រទេស ពេល​ត្រូវ​ពិភាក្សាកិច្ចការ​សំងាត់​ផ្សេងៗ។ ងាក​មក​ការ​កម្សាន្ត​លើ​កោះ​វិញ​ ក្រៅ​ពី​អាច​រីករាយ​នឹង​ទេសភាព​ខៀវស្រងាត់ គ្រប់គ្នា​ក៏​អាច​ជិះ​កង់​ ហែល​ទឹក​លេង​ ជិះម៉ូតូទឹក និង​ Banana Boat ជា​ដើម៕

ផ្ទះស្នាក់អតីតប្រធាធិបតីឥណ្ឌូនេស៊ី

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី