Suzuki Smash V ស៊េរី ២០២០ ទើប​មាន​លក់​លើ​ទីផ្សារ​តម្លៃ​ជាង ១ពាន់​ដុល្លារ​

  • 2020-02-03 03:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បញ្ចេញ​ម៉ូតូ Smash V ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះលេខ​និង​កំពុង​មាន​ភាព​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន។

Smash V ស៊េរី​ថ្មី​នេះ​បាន​រំលេច​តែម​ផុស​បែប​ 3D​ និង​មាន​ពណ៌​ប្រភេទ​ថ្មី Mat Gray ដែលតាម​ក្រុមហ៊ុននាំ​ចូលអះអាង​ថា មាន​​តែលក់​នៅ​​ទី​ផ្សារ​កម្ពុជា​ប៉ុណ្ណោះ។

លក្ខណៈ​សម្បត្ត បំពាក់​ចង្កៀង​មុខ​ធំ​ល្អ, កុងទ័រ​រចនា​ស្អាត បង្ហាញ​ទិន្នន័យ​ច្បាស់​ល្អ, មាន​តែម​ផុស 3D, ចំណុះ​ធុងសាំង​ទំហំ ៤.៥ លីត្រ ធំ​ជាង​ម៉ូតូ​ផ្សេង មាន​តែ​៤ លីត្រ​ប៉ុណ្ណោះ, មាន​ឃ្លុប​កែប​ធំ​ អាច​ដាក់​សម្ភារៈ​បាន​ច្រើន, ប្រភេទ​ហ្រ្វាំង​បូម អំណោយ​ផល​ក្នុង​ការ​បើកបរ​រដូវ​ភ្លៀង បញ្ឃប់​ម៉ូតូ​បាន​ភ្លាមៗ សុវត្តិភាព​ជាង​ប្រភេទ​ហ្វ្រាំង​ស្បែក, ចង្កៀង​ក្រោយ​ភ្លឺ​ច្បាស់ អាច​ឱ្យ​អ្នក​រក​ម៉ូតូ​ពី​ក្រោយ​បាន​យ៉ាង​ងាយ និងមាន​​កំលាំងខ្លាំងរហូតដល់១១៣សេសេ។

តម្លៃលក់​ផ្លូវការ​ពី​ក្រុមហ៊ុន​​មិន​​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ទេ​ តែ​បើ​តាម​ទីផ្សារខាងក្រៅម៉ូដែល Smash V ម៉ូដែល​ថ្មី​នេះ​មានតម្លៃខ្ទង់ ១ ៥០០ ដុល្លារ៕

ក្នុង​នោះ​ក្រុម​ហ៊ុន​ក៏​បាន​បញ្ចេញSuzuki Nex II ស៊េរី​ថ្មី ២០២០ ជា​មយយ​គ្នា​ផង​ដែរ ដោយ​មាន​ការ​រចនា​ថ្មីបំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១៥ សេសេ រួមជា​មួយ​ប្រព័ន្ធ​បេន​សាំង FI ដែល​ជា​បច្ចេកវិទ្យា​ថ្មី​របស់ Suzuki គឺ SEP (Suzuki Eco Performance) ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ស៊ី​សាំង​តិច​ជាង​មុន និង​បានកែប្រែថ្មីបន្ថែមទៀតនូវអំពូល LED លើ​ស៊េរី​ថ្មី​នេះ ដើម្បី​ឲ្យ​ម៉ូតូដ៏តូចនេះ​​កាន់​តែភ្លឺច្បាស់ និង​ងាយស្រួលក្នុងការបើកពេលយប់។

ងាក​មើល​តម្លៃ​វិញ​ក៏​​ក្រុមហ៊ុន​​ផ្លូវការ​មិន​​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ទេ​ តែ​បើ​តាម​ទីផ្សារខាងក្រៅម៉ូដែល Smash V ម៉ូដែល​ថ្មី​នេះ​មានតម្លៃខ្ទង់ ១ ៧០០ ដុល្លារ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម