នេះជារូបភាពច្បាស់បំផុតមិនធ្លាប់ឃើញពីមុន នៃសម្បកព្រះអាទិត្យ

  • 2020-02-03 08:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ​យឹត​ Daniel K. Inouye Solar Telescope ដែល​មាន​មូលដ្ឋាន​នៅ​លើ​កោះ​ហាវ៉ៃ សហរដ្ឋអាមេរិក​ បង្កើត​បាន​រូបភាព និង​វីដេអូ​​នៃ​ព្រះអាទិត្យ​ដែល​មាន​ Resolution ខ្ពស់​បំផុត។

កែវយឹត​ខាង​លើ​បាន​ចាប់​ផ្ដើម​ថត​យក​រូបភាព​នៃ​ព្រះអាទិត្យ កាល​ពី​ខែ​ធ្នូ ពី​ភ្នំ​ Haleakalā នៃ​កោះ​ហាវ៉ៃ ដែល​វា​គឺ​ជា​កែវយឹត​​សម្រាប់​ថត​ព្រះអាទិត្យ​ធំ​ជាង​គេ និង​សមត្ថភាព​ខ្លាំង​ជាង​គេ​ក្នុង​លោក។

ដើម្បី​បង្កើត​បាន​វីដេអូ​ខាង​លើ​នេះ កែវ​យឹត​បាន​សង្កេត​ព្រះអាទិត្យ​រយៈពេល ១០ នាទី ជាប់។ វា​មាន​បង្ហាញ​អំពី​សារធាតុ​ប្លា​ស្មា​ផុស​ចេញ​ពី​ព្រះអាទិត្យ រួច​ចុះ​ត្រជាក់​វិញ ហើយ​ក៏​ត្រឡប់​ចូល​ព្រះ​អាទិត្យ​វិញ។ ​ផ្ទៃ​ដែល​បង្ហាញ​ក្នុង​វីដេអូ​នេះ​ដែរ គឺ​មាន​វិមាត្រ​ ១៩ ០០០​ គ.ម គុណ​នឹង​ ១០ ៧៨២ គ.ម ឯណោះ។ ​ គួរ​ដឹង​ថា​នេះ​ត្រឹម​ជា​សមិទ្ធផល​​ដំបូង​នៃ​កែវយឹត Daniel K. Inouye Solar Telescope តែ​ប៉ុណ្ណោះ ដែល​កិច្ចការ​សំខាន់​របស់​វា​គឺ​សិក្សា​អំពី​ដែន​ម៉ាញេទិច​របស់​ព្រះអាទិត្យ ដើម្បី​សិក្សា​បន្ថែម​​អំពី​ភាព​ចម្លែក​នៃ​ព្រះអាទិត្យ​៕​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី