រូបមួយសន្លឹកធ្វើឲ្យគេទាយមិនត្រូវថាជា Liu Yifei ឬ Dilraba ឬ Zhao Wei

  • 2020-02-07 02:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​អ្នក​សរសេរ​ Blog ល្បី​ម្នាក់​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន បាន​បង្ហោះ​រូបភាព​អត្ថបទ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​ទទួល​បាន​ការ​វែកញែក​ជា​ច្រើន។

រូបភាពដែលគេចោទជាសំនួរ

ក្នុង​អត្ថបទ​មាន​ភ្ជាប់​ជា​មួយ​រូបភាព​ថត​ពី​ចំហៀង​​នៃ​តារា​ល្បី​ម្នាក់ ហើយ​​ Blogger រូប​នោះ បាន​សួរ​ទៅ​មហាជន​ថា​គិត​ថា​​តារា​ស្រី​ម្នាក់​នេះ​ជា​នរណា។ មាន​ចម្លើយ​បី​ដែល​គេ​ផ្ដល់​ឲ្យ​គឺ Liu Yifei, Dilraba និង​ Zhao Wei។ គេ​គិត​ថា​វា​ជា​សំនួរ​ងាយ​ស្រួល​មួយ ប៉ុន្តែ​វា​ទទួល​បាន​ចម្លើយ​ខុសៗ​គ្នា​ជា​ច្រើន​ពី​មហាជន។

មាន​ការ​បញ្ចេញ​មតិ​ថា​ "គឺ​ជា​ Zhao Wei” “ខ្ញុំ​មើល​ឃើញ​ច្បាស់​ណាស់​ថា​ជា​ Zhoa Wei” “ម៉េច​នឹង​អាច​ទៅ​រួច​ទៅ​ នេះ​គឺ​ជា Liu Yifei ច្បាស់​ណាស់​” “គឺ​ជា​ Liu Yifei”។ យ៉ាងណាក្ដី​ចម្លើយ​ពិត​ប្រាកដ​គឺ​ជា​ Dilraba ទៅ​វិញ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម