កុល ដាវី ត្រៀមកាដូពិសេសមួយជូនស្វាមីក្នុងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់
- 2020-02-10 02:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុល ដាវី ត្រៀមកាដូពិសេសមួយជូនស្វាមីក្នុងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់
ចន្លោះមិនឃើញ
តារាសម្ដែងអ្នកនាង កុល ដាវី ត្រៀមចិត្ដទទួលផ្កាកុលាបចំនួន៧ទងពីស្វាមីក្នុងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់ ហើយក៏ត្រៀមកាដូជូនស្វាមីវិញដែរ។ នោះគឺប្រាប់ពីបំណង នៃការចង់មានបុត្ររបស់ស្វាមីនៅក្នុងឆ្នាំ២០២០ នេះ។
អ្នកនាង កុល ដាវី និយាយថា នាងនឹងទៅអ៊ុតមើលកូន ឬទៅឲ្យគ្រូពេទ្យពិនិត្យថាតើអ្នកស្រីមានបុត្រ ឬនៅឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ ដាវី បញ្ជាក់ថា បើទោះបីជាការងារសិល្បៈមមាញឹកយ៉ាងណាក៏ដោយក៏គ្រួសារអ្នកស្រីមិនដែលភ្លេចការបង្កើតភាពសប្បាយរីករាយ និងសុភមង្គលក្នុងគ្រួសារដែរ។
តារាស្រីថ្លែងថា ៖ " រយៈពេល៧ឆ្នាំហើយដែលយើងបានចាប់ដៃគ្នា ហើយរៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺគាត់យកផ្កាកុលាបជាតំណាងនៃចំណងស្នេហ៍។ ដូច្នេះឆ្នាំនេះខ្ញុំត្រូវទទួលផ្កាចំនួន៧ទង ហើយខ្ញុំក៏នឹងមានកាដូជូនគាត់វិញដែរ ក្នុងថ្ងៃដែលគាត់ជូនផ្កាមកខ្ញុំ"។
តារាសម្ដែងរូបស្រស់សោភា កុល ដាវី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក សុខ រក្សា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្ដែពួកគេមិនទាន់មានបុត្រជាចំណងដៃនៅឡើយទេ ទើបមកដល់ឆ្នាំ២០២០ នេះ ស្វាមីអ្នកស្រី គឺលោក សុខ រក្សា មានបំណងចង់បានបុត្រ ដោយសង្ឃឹមថានឹងបានដូចបំណង៕