Adele បង្ហាញមុខក្នុងកម្មវិធីធំលើកដំបូងជាមួយរាងស្គម ធ្វើឲ្យមិត្តៗសិល្បៈភ្ញាក់ផ្អើល
- 2020-02-11 07:14:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adele បង្ហាញមុខក្នុងកម្មវិធីធំលើកដំបូងជាមួយរាងស្គម ធ្វើឲ្យមិត្តៗសិល្បៈភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
តារាចម្រៀងសញ្ជាតិអង់គ្លេសបានចូលរួមក្នុងកម្មវិធីជប់លៀងក្រោយបញ្ចប់កម្មវិធីពានរង្វាន់អូស្កា (Oscar After-Parties) ឆ្នាំ ២០២០ ដែលបានធ្វើឲ្យអ្នកនៅក្នុងរង្វង់សិល្បៈ និងអ្នកសារព័ត៌មានភ្ញាក់ផ្អើលនឹងរូបរាងរបស់ខ្លួន។
អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ បានប្រាប់ដល់សារព័ត៌មាន E! News ថា ៖ "នាងបានស្រកទម្ងន់ជាច្រើន។ គ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល។ នោះគឺ Adele។” ចូលរួមក្នុងកម្មវិធីជប់លៀងនេះ Adele បានស្លៀកពាក់នូវរ៉ូបខ្លារខិន ហើយបានថតរូបជាមួយអ្នកកាសែតប៉ូឡូញ Kinga Rusin ដោយគេបានបង្ហោះវាចូលគណនី Instagram។
តារាវ័យ ៣១ ឆ្នាំរូបនេះ បានសម្រេចចិត្តធ្វើការសម្រកទម្ងន់ បន្ទាប់ពីលែងគ្នាជាមួយប្ដីជាអ្នកជំនួញ កាលពីខែមេសាឆ្នាំ ២០១៩។ ប្រភពពីសារព័ត៌មាន People និយាយថា ៖ "នាងមិនមែនហាត់ប្រាណដើម្បីសម្រកទម្ងន់នោះទេ ប៉ុន្តែគឺចង់បានសុខភាពល្អដើម្បីមើលថែកូនរបស់ខ្លួន។” តារាចម្រៀងរូបនេះបារម្ភថាកូនអាចនឹងរៀនតាមនាង ជាពិសេសគឺចំពោះការហូបចុកតែម្ដង៕