ក្តីប្រាថ្នារបស់ស្រីៗ ក្នុងថ្ងៃ Valentine’s Day

  • 2020-02-13 09:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្ហាញក្ដីស្រឡាញ់​មាន​ច្រើនបែប​ច្រើន​យ៉ាង ទៅតាមលក្ខណៈនៃដៃគូស្នេហ៍និមួយៗ។ យ៉ាងណាក៏ដោយ ការបង្ហាញក្ដីស្រឡាញ់ មិនមែន​សុទ្ធតែបង្ហាញ​ពី​លុយ ឬ​កាដូរ ថ្លៃៗ​ ទៅកាន់​មនុស្សស្រីជាទីស្រឡាញ់​នោះដែរ។ ដូច្នេះចង់ដឹងថា ការបង្ហាញក្ដីស្រឡាញ់បែប​ណា​ដើម្បី​ឆក់​យក​បេះដូងនារី តោះ! ប្រុសៗ​អានតិចទៅ កុំអោយពិបាកសួរស្រីៗណា៎៖

១ទង

ផ្កាតំណាងអោយភាពទន់ភ្លន់របស់មនុស្សស្រី ហើយក៏ជាក្តីស្រមៃរបស់មនុស្សស្រីនៅក្នុងថ្ងៃពិសេសណាមួយដែរ ប៉ុន្តែមិនមែនចាំបាច់ទាល់តែមួយបាច់ធំទេ ត្រឹមមួយទងក៏បាន ក្តីសុខយកទៅណាមិនអស់។

១ថ្ងៃ

អ្នកណាក៏រវល់ដែរ តែឆ្លៀតទៅត្រឹមមួយម៉ោងនៅជាមួយនាង មនុស្សស្រីមិនទាមទារពេលច្រើនពីអ្នកនោះទេ ត្រឹមពេលមួយម៉ោងនៅជាមួយនាងគឺក្តីសុខណាស់ទៅហើយ។

១ពាក្យ

ពាក្យថា <<បងស្រលាញ់អូន>> ជាពាក្យដែលពិបាកនិយាយបំផុត នឹង កម្របានស្តាប់ចេញពីមាត់ប្រុសៗសតវត្សទី២១នេះណាស់ ព្រោះពួកគេប្រើសកម្មភាពមកជំនួសពាក្យសម្តី តែកុំភ្លេចណាថា មនុស្សស្រីចូលចិត្តណាស់មនុស្សប្រុសសម្តីផ្អែមល្អែម តែមិនមែនបោកប្រាស់នោះទេ។

១ជីវិត

មនុស្សស្រីគ្រប់រូបតែងប្រាថ្នាចង់បានការធានាក្តីស្នេហ៌របស់ពួកគេ ជាពិសេសគឺភាពប្រាកដប្រជារបស់មនុស្សប្រុសដែលខ្លួនស្រលាញ់។

អត្ថបទ៖​ Art

អត្ថបទថ្មី