យុវវ័យមួយចំនួនប្ដូរទិសដៅ ពីការឲ្យកាដូរគ្នាទៅវិញមក ងាកមកបង្ហាញសកម្មភាពក្ដីស្រឡាញ់
- ច័ន្ទ, 17 កុម្ភៈ 2020 06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យមួយចំនួនប្ដូរទិសដៅ ពីការឲ្យកាដូរគ្នាទៅវិញមក ងាកមកបង្ហាញសកម្មភាពក្ដីស្រឡាញ់
ចន្លោះមិនឃើញ
ក្រលេកមកមើលទិដ្ឋភាពនៅមណ្ឌលកុមារកំព្រា SFODA កាលពីម្សិលមិញ ក្រោមការដឹកនាំរបស់និស្សិតមួយក្រុម (សភានិស្សិត) នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា អាហារសាមគ្គី PASS LOVE ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាច្រើននាក់ ដែលក្នុងនោះផងដែរភាគច្រើនគឺសុទ្ធតែយុវវ័យ ទាំងស្អាត ឆ្លាត ហើយក៏នឹងពូកែ។
គួរបញ្ជាក់ដែរថា នេះជាឆ្នាំទី៣ហើយនៃកម្មវិធី អាហារសាមគ្គី PASS LOVE ដែលក្នុងមួយឆ្នាំៗ អ្នកចូលរួមសុទ្ធសឹងតែជាយុវវ័យ នឹង ជានិស្សិតដែលមកពីបណ្តាសាកលវិទ្យាល័យនានា។ ដែលក្នុងឆ្នាំនេះផងដែរ កម្មវិធី អាហារសាមគ្គី PASS LOVE ធ្វើឡើងនៅថ្ងៃទី ១៦ ខែ កុម្ភៈ ដែលទើបតែបញ្ចប់នាពេលក្តៅៗ នេះតែប៉ុននោះ។
កម្មវិធី អាហារសាមគ្គី PASS LOVE ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកក្តីស្រលាញ់ទៅដល់ប្អូនៗកុមារតូចៗ ហើយក៏ជាការបង្ហាញប្រាប់ពីអត្ថន័យថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ផងដែរ នេះបើតាមតាមរយៈការលើកឡើងរបស់ កញ្ញា ឯក អប្សារា ដែលជាប្រធានគម្រោងនៅក្នុងកម្មវិធី។ ត្រួសៗពីសកម្មភាពកាលពីម្សិលមិញតាមរយៈរូបភាព
នេះជាការបង្វែរទិសដៅដ៏មានប្រសិទ្ធភាពមួយដែលយុវវ័យគួរណាស់តែតម្រាប់តាម៕