​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

  • 2020-02-20 03:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​មួយ​ចំនួន​បាន​ងឿងឆ្ងល់​ថា​ព្រះអាទិត្យ​មាន​រូបរាង​បែប​ណា​ ប្រសិន​បើ​មើល​ពី​ភព​ដទៃ​? ដើម្បី​​បំបាត់​ចម្ងល់​នេះ​អ្នក​ជំនាញ​ខាង​ Render ឈ្មោះ​ Ron Miller ដែល​បាន​ចំណាយ​​ពេល​រាប់​ឆ្នាំ​សិក្សា​ពី​លំហអាកាស​ខាង​ក្រៅ​ ​​ បាន​បញ្ចេញ​រូបភាព​​នៃ​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​​ទាំង​ ៨ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

 

@ ភព​ពុធ​

 

5783baf41b00002600f6d2f2

 

ភព​ពុធ​ស្ថិត​នៅ​កៀក​នឹង​ព្រះអាទិត្យ​ជាង​គេ​ដោយ​មាន​ចម្ងាយ​​ប្រមាណ​ ៥៨​ លាន​គីឡូម៉ែត្រ​​ប៉ុណ្ណោះ ហេតុ​នេះ​ព្រះអាទិត្យ​​មើល​ចេញ​ពី​ភព​ពុធ​ឃើញ​ថា​មាន​ទំហំ​ធំជាង​ ព្រះអាទិត្យ​លើ​ផែនដី​បី​ដង។

 

@ ភព​សុក្រ​

 

5783bb1b1b00002600f6d2f5

 

បើ​មើល​ចេញ​ពី​សុក្រ​ដែល​ស្ថិត​នៅ​​​ចម្ងាយ​ ប្រមាណ​ ១០៨​ លាន​គីឡូម៉ែត្រ​​ពី​ព្រះអាទិត្យ គេ​សង្កេត​ឃើញ​ព្រះអាទិត្យ​មិន​អាច​ឃើញ​ច្បាស់​ឡើយ​ ដោយ​សារ​​បាំង​ដោយ​ពពក​អាស៊ីតស៊ុលផួរិច​​ក្រាស់​ៗ។ បើ​ទោះ​ជា​មើល​ឃើញ​​ក៏​មាន​ទំហំ​​ធំ​ជាង​ ព្រះអាទិត្យ​មើល​ចេញ​ពី​ផែន​ដី​ ចំនួន​ពីរ​ដង​ដែរ។

 

@ ​​​​ភព​ផែនដី

 

5783bb1b1b00002600f6d2f6

 

ចម្ងាយ​រវាង​ព្រះអាទិត្យ​និង​ផែនដី​គឺ​ប្រមាណ​ ១៥០ លាន​ គ.ម ដោយ​ព្រះអាទិត្យ​គ្រប​ដណ្ដប់​ពាក់​កណ្ដាល​​មេឃ​នៃ​ផែនដី​ ហើយ​ព្រះចន្ទ​គ្រប​ដណ្ដប់​ពាក់​កណ្ដាល​ទៀត។ នេះ​ជា​ហេតុ​ដែល​​ធ្វើ​ឲ្យ​ពេល​ព្រះចន្ទ​ធ្វើ​ដំណើរ​ចន្លោះ​ព្រះអាទិត្យ​ និង ​ផែនដី បង្កើត​បាន​ជា​ចន្ទគ្រាស​ដូច​ក្នុង​រូបភាព​បាន​បង្ហាញ។

 

@ ភព​អង្គារ

 

5783bb1b1a000024006f9a3e

 

ព្រះអាទិត្យ​មើល​ចេញ​ពី​ភព​អង្គារ​មាន​ទំហំ​តូច​ជាង​លើ​ផែនដី​ ដោយ​សារ​ភព​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ដល់​ទៅ​ ២២៨ លាន​ គ.ម។

 

@ ភព​ព្រហស្បតិ៍

 

5783bb1b1a00002700dd09f6

 

ខាង​លើ​ជា​ទិដ្ឋភាព​ព្រះអាទិត្យ​មើល​ចេញ​ពី​ព្រះចន្ទ​​មួយ​នៃ​ភព​ព្រហស្បតិ៍​ឈ្មោះ​ថា​ Europa ​ដោយ​មើល​ទៅ​​ឃើញ​ថា​ភព​ព្រហស្បតិ៍​បម្រុង​នឹង​ធ្វើ​ដំណើរ​បាំង​ព្រះអាទិត្យ​ បង្កើត​បាន​ជា​រង្វង់​ក្រហម​ជុំវិញ​ភព។ បញ្ជាក់​ថា​ភព​ព្រហស្បតិ៍​មាន​ចម្ងាយ ៧៧៩ លាន​ គ.ម ពី​ព្រះអាទិត្យ។

 

@ ភព​សៅរ៍​​​​​​​​​​​​​​​​​​​​​​​​​

 

5783bb1b1a000023006f9a3f

 

ពពក​​ដែល​សម្បូរ​ដោយ​​គ្រីស្តាល់​ដូច​ទឹកកក​ និង​សារធាតុ​ហ្គាស នៃ​ភព​សៅរ៍​ បាន​បង្កើត​ចេញ​ជា​បាតុភូត​ដ៏​អស្ចារ្យ​មួយ​ពេល​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ប្រៀប​ដូច​ជា​ថ្ងៃ​បាំងឆត្រ​លើ​ភព​ផែនដី​យ៉ាង​អ៊ីចឹង។ ត្បិត​ថា​ព្រះអាទិត្យ​ហាក់​ចុះ​​ថយ​ពន្លឺ​​នៅ​ត្រឹម​ភព​សៅរ៍​ ប៉ុន្តែ​គេ​នៅ​តែ​មិន​អាច​មើល​ព្រះអាទិត្យ​នឹង​ភ្នែក​ទទេ​បាន។ គម្លាត​រវាង​ភព​សៅរ៍​និង​ព្រះអាទិត្យ​គឺ​ប្រមាណ​ ១៤២៩ លាន​ គ.ម។

 

@ ភព​អ៊ុយរ៉ានុស

 

5783bb1c1a00002600dd09f8

 

ខាង​លើ​ជា​​ពន្លឺ​​ព្រះអាទិត្យ​មើល​ចេញ​​ព្រះចន្ទ​មួយ​របស់​ភព​អ៊ុយរ៉ានុស​ឈ្មោះ​ថា​ Ariel។ គម្លាត​ដ៏​ឆ្ងាយ​ដល់​ទៅ​ ២,៨៩ ពាន់​លាន​ គ.ម​ រវាង​ព្រះអាទិត្យ​ និង​ អ៊ុយរ៉ានុស ធ្វើ​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​កាន់​តែ​ចុះ​ខ្សោយ​ទៅ។

 

@ ភព​ណិបទូន​

 

5783bb1b1b00002600f6d2f7

 

​ព្រះអាទិត្យ​ពេល​មើល​ចេញ​ពី​ព្រះចន្ទ​មួយ​របស់​ភព​ណិបទូន​ឈ្មោះ​ថា​ Triton។ ណិបទូន​មាន​ចម្ងាយ​ប្រមាណ​ ៤,៥ ពាន់​លាន​ គ.ម​ ពី​ព្រះអាទិត្យ។ ពពក​ពោរពេញ​ដោយ​ធូលី​ និង​ ហ្គាស​​នៃ​ Triton​ បាន​បាំង​​​រូបរាង​ព្រះអាទិត្យ​ មើល​ឃើញ​តែ​ពន្លឺ​​​បន្តិច​បន្តួច។

 

​​​​​​​​​​@ ភព​​ភ្លូតុង

 

5783bb1c1a00002600dd09f7

 

ព្រះអាទិត្យ​មើល​ចេញ​ពី​ភព​​ភ្លូតុង​កាន់​តែ​តូច​ទៅ​ ដោយ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ដល់​ ៦,១១ ពាន់​លាន​ គ.ម៕

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី