Alisson បង្ហាញ​ពី​របៀប​លាង​ដៃ​ដែល​ត្រឹមត្រូវ​ដើម្បី​ការពារ​ កូវីដ-១៩

  • 2020-03-19 02:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker បាន​ធ្វើ​វីដេអូ​ចែក​រំលែក​វិធី​លាង​ដៃ​ដែល​ត្រឹមត្រូវ​ ដើម្បី​ការពារ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ-១៩ បន្ទាប់​ពី​វីរុស​នេះ​បាន​រីក​រាល​ដាល​សឹង​ពាសពេញ​ពិភពលោក។​

ការ​ធ្វើ​វីដេអូ​នេះ​បន្ទាប់​ពី​ អ្នក​ចាំទី​ដៃ​ទី​មួយ​របស់​ Liverpool ​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុឆន្ទៈ​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO កាល​ពី​ពេល​កន្លង​ទៅ​។​​ វីដេអូ​មាន​រយៈ​ពេល​ជាង​១​នាទី​ត្រូវ​បាន​ Alisson ធ្វើ​ការ​បង្ហាញ​យ៉ាង​ល្អិតល្អន់​ពី​របៀប​លាង​ដៃ​ដែល​អាច​សម្អាត​មេរោគ​ឲ្យ​បាន​១០០%។​

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​ភ្លៅ​ដែល​ធ្វើ​ឲ្យ​រូប​គេ​អ​វត្តមាន​ប្រកួត Premier League និង​ Champions League ធ្វើ​ឲ្យ​ Liverpool ចាញ់​ Atletico Madrid កាល​ពី​សប្ដាហ៍​មុន៕ ​

ប្រភព៖ facebook   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី