អតីត​កីឡាករ​ក្រុមបិសាច​ក្រហម Fellaini រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា

  • 2020-03-23 10:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ​បិសាច​ក្រហម Manchester United, Marouane Fellaini ត្រូវ​បាន​គេធ្វើតេស្ត​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ BBC។

ក្នុង​ការ​បង្ហោះ​​លើ Twitter កីឡាករ​វ័យ​៣២​របស់​ក្លឹប​ចិន Shandong Luneng បាន​និយាយ​ថា រូបគេ​សង្ឃឹម​នឹង​បាន​លេង​បាល់​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ចំណែក​សារព័ត៌មាន​ចិន​ក៏​បាន​រាយការណ៍​ដែរថា Fellaini ស្ថិត​នៅ​កន្លែង​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ Jinan ដែលជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ឯកទេស​ជំងឺ​ឆ្លង។

​កីឡាករ​សញ្ជាតិ​បែលហ្សិក បាន​​ផ្លាស់​ទៅ​លេង​ក្នុង​ប្រទេស​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់​ពី​ចំណាយ​ពេល​ ១១ រដូវកាល​នៅអង់គ្លេសជាមួយ​ក្លឹប Manchester United និង Everton។ ខ្សែបម្រើ​កណ្ដាល Fellaini ជា​កីឡាករ​បាល់ទាត់ម្នាក់​គត់​ ដែលត្រូវ​បាន​គេ​រកឃើញ​ថា មាន​ផ្ទុក​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ក្នុង Chinese Super League។

សេចក្ដីថ្លែង​របស់​ក្លឹប​បាន​ឱ្យ​ដឹង​ថា ៖«ការ​ធ្វើតេស្ត​ផ្លុវការ​បង្ហាញ​ថា កីឡាករ Fellaini បាន​រក​ឃើញ​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា អំឡុង​ពេល​តាមដាន​​នៅ​កន្លែង​ដាច់​ដោយឡែក»៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ