ទីបំផុត​ Yoon Eun Hye ចេញមុខនិយាយពីព័ត៌មាន​ល្បីថា​​មាន​ស្នេហាជាមួយ Jongkook ហើយ

  • 2020-03-26 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ Yoon Eun Hye បាន​ចូលរួម​ក្នុង​កម្មវិធី Radio Star កាលពីពេល​ថ្មីៗ​នេះ​ ជា​ពេល​ដែល​នាង​និយាយពីព័ត៌មាន​ដែល​ល្បី​រាប់​ឆ្នាំ ថា​នាង​មទាក់​ទង​ស្នេហា​ជាមួយ​នឹង​តារាសម្ដែង​ Kim Jong Kook។

អំឡុង​ពេល​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ពេល​នោះ​ Eun Hye បាន​ទម្លាយ​ថា​នាង​មិន​សូវ​ចេញ​ទៅ​ក្រៅ​ជួប​មនុស្ស​ម្នា​ទេ​ ក្រៅ​ពី​ក្រុមការងារ​ដែល​នៅ​ក្នុង​ក្រុមហ៊ុន​របស់​នាង។ ភ្លាមនោះ​ពិធីករ​ Kim Gura បានសួរ​ភ្លែត​ថា​ តើ​នាង​មិន​ចេញ​ជួប​ Kim Jong Kook ទេឬ?

តារា​ស្រី​រូប​នេះ​ក៏​បាន​ឆ្លើយ​ថា​អត់​បាន​ជួប​ទេ ព្រម​ទាំង​សារភាព​ត្រង់ៗថា​នាង​មិន​ដែល​ជួប​ជាមួយ​នឹង​តារា​ប្រុសៗ​ណា​ទេ ពេល​ទំនេរ​ពី​ការងារ​ មាន​ន័យ​ថា​ការងារ​ដឹង​ការងារ ប៉ុន្តែ​បើ​ត្រូវ​ដើរលេង​នៅ​ក្រៅ​ជាមួយ​ប្រុសណានោះ គឺគ្មានទេ។

ពេល​ជួបគ្នា​ក្នុងកម្មវិធី XMAN

ងាក​ទៅ​មើល​ចចាមអារ៉ាមស្នេហា​របស់ Yoon Eun Hye និង​ Kim Jong Kook វិញ​ បាន​ចាប់​ផ្ដើម​តាំង​ពីអំឡុង​ពេល​ថត​កម្មវិធី​ XMAN ដែល​ផ្សាយ​១៥​ឆ្នាំ​មុន​មក​ម្ល៉េះ។ អ្នក​ទាំង ២​ តែង​ត្រូវគេ​ផ្គូរផ្គង​ជាមួយ​គ្នា​ ហើយ​ពាក្យ​ចចាមអារ៉ាម​ក៏​បាន​បន្ត​ហូរហែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ស្ងាត់ មានន័យ​ថា​ឲ្យ​តែ​គេ​និយាយ​ពី​រឿង​ស្នេហា ​ពួកគេ​តែង​មាន​ឈ្មោះ​ត្រូវ​គេ​លើក​ឡើង​ជាមួយគ្នា​ជានិច្ច៕ ​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម