តារា​២​ដួង ជួប​ទុក្ខ​ធំ នា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​ខែ មីនា

  • 2020-04-01 03:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ចាស់​ឈឺ​ស្លាប់ វា​ជា​ច្បាប់​របស់​ធម្មជាតិ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​បាន​​ឡើយ នៅ​ថ្ងៃ​ទី​៣១ ខែ មីនា ឆ្នាំ​២០២០​ឆ្នាំ ​កន្លង​ទៅ​នេះ តារា​២​រូប​បាន​ជួប​ទុក្ខ​ធំ ដោយសារតែ​អ្នក​មាន​គុណ​​របស់​ពួក​គេ​បាន​ទទួល​មរណភាព​ក្នុង​ថ្ងៃ​តែ​មួយ តារា​ទាំង​ពីរ​រូប​នេះ មាន​លោក សុគន្ធ ថេរ៉ាយុ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន ស្លាប់​ឪពុក នឹង កញ្ញា សូ ដា​នី​តា ស្លាប់​ម្ដាយ។

ឪពុក របស់ លោក សុគន្ធ ថេរ៉ាយុ បាន​ទទួល​អនិច្ចកម្ម​កាល​វេលា​ម៉ោង​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ៣១ មីនា ឆ្នាំ ២០២០​ដោយ​រោគាពាធ ​ប៉ា​របស់​លោក​ឈ្មោះ Alex Chan វ័យ​​ប្រមាណ​ជាង​៦០ឆ្នាំ។ ថេរ៉ាយុ បាន​បញ្ចេញ​ដំណឹង​ដ៏​ក្រៀម​ក្រម​របស់​លោក​នៅ​លើ​គណនី Facebook របស់​ខ្លួន​ដោយ​តារា​ចម្រៀង​ផលិតកម្ម​ថោន បាន​សរសេរ​ថា៖ "វា​ពិត​ជា​លឿន​ណាស់​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ ប៉ា​បាន​ចាក​ចេញ​ពី​ពួក​ខ្ញុំ​លឿន​ខ្លាំង​ណាស់​ ខ្ញុំ​សឹង​តែ​មិន​ចង់​ជឿ​សូម​អោយ​ប៉ា​ទៅ​កាន់​សុគតិភព​ ចំពោះ​ប្អូន​ៗ​ប៉ា​កុំ​បារម្ភ​ខ្ញុំ​នឹង​មើល​ថែ​ប្អូន​ៗ​អោយ​បាន​ល្អ​ ប៉ា​ហត់​ហើយ​ប៉ា​សម្រាន្ត​ចុះ"។

ដំណឹង​អកុសល​មួយ​ទៀត​នោះ​គឺ​ម្ដាយ​បង្កើត របស់​កញ្ញា សូ ដា​នី​តា ក៏​បាន​ស្លាប់​នៅ​​​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០២០ ដូច​គ្មាន​គ្រាន់​តែ​ខុស​ម៉ោង​គ្នា​ប៉ុណ្ណោះ។ ម្ដាយ​បង្កើត របស់​តារា​ស្រី​រូប​នេះ បាន​ស្លាប់​នៅ​​​វេលា​ល្ងាច ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០២០ ដោយ​រោគាពាធ ក្នុង​​វ័យ​ជាង​៦០​ឆ្នាំ​ដូច​គ្នា។

យោង​តាម​ការ​បង្ហោះ លើ​បណ្ដាញ​សង្គម លោក យ៉ែ​ម សំ​អូន ដែល​មេកើយ​តារា​ស្រី​រូប​នេះ​នោះ បាន​ឲ្យ​ដឹង​ថា «​សូម​គោរព​ជូនដំណឹង បងប្អូន និង​មិត្ត​សិល្បករ​ទាំងអស់​គ្នា នៅ​ពេល​នេះ​ម្ដាយ​របស់​ប្អូនស្រី សូ ដា​នី​តា គាត់​បាន​ទទួល​បាន អនិច្ចកម្ម​ហើយ សូម​ចូលរួម​រំលែក​ទុក្ខ​ផង ប្អូនស្រី​។ ថ្ងៃ​ទី​៣១ មីនា ២០២០ កម្មវិធី​បុណ្យ​គឺ ប្រារព្ធ​ឡើង​នៅផ្ទះ​ប្អូនស្រី សូ ដា​នី​តា ផ្ទាល់ នៅ​ក្នុង​បុរី ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា ជាប់​បុរី​វិមាន​ភ្នំពេញ ​។

ជា​មួយ​នឹង​​ដំណឹង​មរណទុក្ខ របស់​តារា​ទាំង​ពីរ​រូប​ខាង​លើ គេ​ឃើញ​មាន​អ្នក​លេង​​លើ​បណ្ដាញ​សង្គម ពិសេស​​អ្នក​គាំទ្រ​ របស់​ពួក​គេ​ជា​ច្រើន​បាន​ចូល​មក​សរសេរ​សារ​ចូល​រួម​រំលែក​ទុក្ខ ក៏​ដូច​ជា​​សំដែង​ការ​សោក​​​ស្ដាយ​ជា​ច្រើន​នាក់​ផង​ដែរ។

ក្រៅ​ពី​សិល្បករ​២​រូប​ខាង​ដែល​បាត់​បង់​អ្នក​មាន​គុណ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​ មីនា ក៏​នៅ​មាន​សិល្បករ​ខ្លះ​ទៀត ក៏​បាត់​បង់​សាច់​ញាតិ​នៅ​ចុង​ខែ​នេះ​ដែរ​ គឺ​អ្នក​នាង ទូច ស្រីលក្ខ មាន​ឪពុក​មា​ម្នាក់ បាន​បាត់​បង់​ជីវិត។ ដោយ​ឡែក​អតីត​តារា​កំប្លែង​នាយ​ត្រដក់ ក៏​មាន​កូន​ស្រី​ម្នាក់​ចង​ក​ធ្វើ​អត្តឃាត​ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​កាល​ពី​ថ្ងៃ​ទី ៣០ មីនា ដែរ៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី