មិន​ធម្មតា ​រក​ឃើញ​អ្នក​ឆ្លង​ Covid-19 ​ទី​១ ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន ​ប្រេស៊ីល​

  • 2020-04-04 09:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​ជា​ជនជាតិ​ភាគ​តិច​ក្នុង​ព្រៃ​អាម៉ាហ្សូន ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ Covid-19 ​ដែល​នេះ​ជា​ករណី​ដំបូង​ហើយ​ក្នុង​ព្រៃ​ក្រាស់​នា​ប្រទេស​ប្រេស៊ីល​នេះ​។

​នាង​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២៧​នាក់ ដែល​បាន​ទាក់ទង​ជាមួយ​គ្រូ​ពេទ្យ​ឈ្មោះ Matheus Feitosa ​ដែល​បាន​ចុះ​ទៅ​តំបន់​នោះ​កាល​ពី​សប្ដាហ៍​មុន។ ​លោក​គ្រូ​ពេទ្យ​ម្នាក់​នេះ ​ពេល​ត្រលប់​ពី​ព្រៃ​អាម៉ាហ្សូន​វិញ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ហើយ​គេ​ក៏​បាន​ស្វែង​រក​អ្នក​ប៉ះពាល់​ជាមួយ​លោក។ ​ចុង​ក្រោយ​នេះ ​ស្ត្រី​ឈ្មោះ Kokama ​វ័យ​២០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ដែរ។

​មន្ត្រី​សុខាភិបាល​ប្រេស៊ីល ​កំពុង​មាន​ក្ដី​បារម្ភ​ខ្លាំង ​ថា​អាច​នឹង​មាន​ការ​ឆ្លង​ជា​លក្ខណៈ​សហគមន៍​ក្នុង​ព្រៃ​នេះ។ ​យ៉ាងណាមិញ​ភូមិ Tikuna ​ដែល​លោក​គ្រូ​ពេទ្យ Feitosa ​ចុះ​ទៅ​នោះ ​ទើប​តែ​រក​ឃើញ​ករណី​ដំបូង​ប៉ុណ្ណោះ ​ក្រោយ​ពី​ធ្វើ​តេស្ដ​មនុស្ស​២៨​នាក់។

រំលឹក​ថា​នៅ​ប្រេស៊ីល ​មាន​ករណី​ឆ្លង​មេរោគ ​Covid-19 ​សរុប​ទូទាំង​ប្រទេសជាង​​៩​ពាន់​ករណី​ហើយ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣៥៩​នាក់​ផង​ដែរ៕

ប្រភព៖ indiatoday   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី