មិនបានទៅស្រុកញុំាបាយជាមួយម៉ាក់ តែអាចធ្វើម្ហួបដែលម៉ាក់តែងតែធ្វើឲ្យញុំា

  • 2020-04-16 09:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​ពេល​វេលា​ជួប​ជុំ​មួយ​ដែល​ប្រជា​ពលរដ្ឋ ខ្មែរ​យើង​តែង​តែ​ទទឹង​រង់ចាំ​ និង​ចង់​បាន វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត។​ ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​ ចាំ​បាច់ យើង​ត្រូវ លើក​ពេល​វេលា​ជួប​ជុំ​នេះ​មួយ​រយៈ ដើម្បី​សុវត្ថិភាព​របស់​អ្នក​គ្រប់​គ្នា​។

តែ​ទោះ​ជា​មិន​បាន​ទៅ​ផ្ទះ​ញុំា​បាយ​ជួប​ជុំ​គ្នា​ ក៏​យើង​អាច​ ញុំា​ម្ហូប​ដែល​ម៉ាក់​តែង​តែ​ចម្អិន ជាមួយ​នឹង រូបមន្ត​ពិសេស​របស់​ម៉ាក់ ។ ពី​មុន​មិន​សូវ​ខ្វល់​រឿង​រៀន​ធ្វើ​ម្ហូប ព្រោះ​អាង​មាន​ម៉ាក់​នៅ​ក្បែរ ដល់​ឥលូវ​នឹក ចង់​ជួប តែ​ទៅ​មិន​បាន។ តែ​អត់​បញ្ហា​ឡើយ បាន​ត្រឹម​ឮ​សំឡេង​ និង​ឃើញ​រូប​ម៉ាក់​តាម​វីដេអូ​ខល ក៏​អាច​រៀន​ធ្វើ​ម្ហូប​ពី​អ្នក​ម្តាយ​បាន​ដែរ ។ អ្នក​នៅ​តែ​អាច​បង្ហាញ​ក្តី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​បាន​ពី​ចម្ងាយ។

ចង់​ដឹង​ផ្អែម​ល្ហែម កក់​ក្តៅ​ប៉ុណ្ណា ទាល់​តែ​មើល​វីដេអូ​ផ្ទាល់​ទើប​យល់​អារម្មណ៍​ដ៏​រំភើប​នេះ ៖