ក្រសួងមួយរបស់កម្ពុជាប្រកាសឈប់ប្រើក្រដាសនៅឆ្នាំ២០២១

  • 2020-04-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ឆ្នាំនេះក្រសួងយើងកំពុងដំណើរការ និងជំរុញប្រព័ន្ធរដ្ឋបាលប្រើប្រាស់ក្រដាសតិច less paper ហើយនៅឆ្នាំក្រោយ ២០២១ យើងឈានទៅដល់ការមិនប្រើប្រាស់ក្រដាស Paperlessក្នុងប្រព័ន្ធរដ្ឋបាល” នេះជាថ្លែងរបស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងកម្មវិធីសន្និសិទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០។

លោក ហេង សុខគង់ អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងកម្មវិធីសន្និសិទសារព័ត៌មានកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២០ម្សិលមិញ

លោកបន្តថា ហេតុផលដែលយើងធ្វើបែបនេះដោយសារតែ ក្រសួងរបស់យើងបានដូរឈ្មោះពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ ដូច្នេះយើងជាក្រសួង វិទ្យាសាស្ត្រ បច្ចេវិទ្យា យើងត្រូវធ្វើជាក្រសួងគំរូមុនគេ ធ្វើយ៉ាងណាឲ្យទៅជាប្រព័ន្ធ Digital Life ក្នុងក្រសួងទាំងមូល បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងកំពុងតែរៀបចំប្រព័ន្ធ Intranet ដើម្បីទាក់ទងពីការិយាល័យមួយទៅការិយាល័យមួយ ពីនាយកដ្ឋានមួយទៅនាយកដ្ឋាននានាក្នុងក្រសួងទាំងអស់ ដើម្បីយើងអាចឈានដល់ការឈប់ប្រើប្រាស់ក្រដាសនៅឆ្នាំ២០២១។ សម្រាប់មន្ទីរនៅទូទាំងរាជធានី-ខេត្តទូទាំងប្រទេសទាំងអស់ក៏នឹងឈប់ប្រើប្រាស់ក្រដាសក្នុងប្រព័ន្ធរដ្ឋបាលនៅក្នុងឆ្នាំ២០២១ផងដែរ។

រូបថតឡូហ្គោរបស់ក្រសួងមុន និងក្រោយការផ្លាស់ប្តូរ រូបថត៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍

ការដាក់ និងជំរុញឲ្យស្ថានប័នមួយនេះពីការប្រើប្រាស់ក្រដាសតិច មកឈប់ប្រើប្រាស់នេះក្រសួងក៏ទាមទារឲ្យមានការបណ្តុះបណ្តាលដល់មន្ត្រីទាំងអស់ដើម្បីឈានទៅដល់ការប្រើប្រព័ន្ធឌីជីថលក្នុងការងាររដ្ឋបាលឲ្យល្អប្រសើរ មានប្រសិទ្ធភាព និងមានជំនឿទុកចិត្ត។ អ្នកនាំពាក្យរូបនេះបន្ថែម៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី