គួរអោយសរសើរ! ខេត្តព្រះសីហនុ សុខចិត្តធ្វើផ្លូវព័ទ្ធជុំវិញក៏មិនកាប់ដើមឈើកណ្តាលផ្លូវចោល

  • 2020-04-28 04:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ ៖ បងប្អូនប្រជាជនខ្មែរបានផ្ទុះការពេញចិត្តចំពោះការរក្សាទុកដើមឈើមួយដើមធំនៅក្នុងខេត្តព្រះសីហនុ បើទោះបីជាមានការធ្វើផ្លូវនៅជុំវិញទីនោះក៏ដោយ។

កាលពីប៉ុន្មានសប្តាហ៌មុននេះ មានការបង្ហោះ ក៏ដូចជាចែកចាយបន្តនូវរូបភាពដើមឈើមួយដើមធំនៅចំកណ្តាលផ្លូវ ដែលត្រូវបានរក្សាទុក ទោះបីទីនោះមានការធ្វើផ្លូវក៏ដោយ។ នេះបើយោងតាមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ។ កន្លែងដែលមានដើមឈើធំមួយនៅចំកណ្តាលផ្លូវ ស្ថិតនៅពយម៉ាចូវ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ដែរថា កន្លែងដែលមានដើមឈើដុះចំកណ្តាលផ្លូវនេះបានក្លាយជាកន្លែងដែលទីចាប់អារម្មណ៌ និងទាក់ទាញអ្នកទៅលែងយ៉ាងច្រើនជាមួយនិងទេសភាពអមសងខាងផ្លូវយ៉ាងស្រស់ស្ងាត៕

អត្ថបទ ៖ Art