បិទ​​គ្រប់​កម្មវិធី​កីឡាករ​នៅ​បារាំង ចុះ​ការលេង UCL ​ក្នុង​ដី​​របស់ PSG គិត​បែប​ម៉េច

  • 2020-04-29 03:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Paris Saint-Germain បាន​បញ្ជាក់​ថា ពួក​គេ​នឹង​​​លេង​ ការ​ប្រកួត​ក្នុង​ដី​ដែល​នៅ​សល់​នៃ​ពាន​រង្វាន់ Champions League ដោយ​ខ្ចី​ដី​ប្រទេស​ផ្សេង បន្ទាប់​ពី​គ្រប់​កីឡាករ​ទាំង​អស់​នៅ​ប្រទេស​បារាំង​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ខែ​កញ្ញា។

រដ្ឋាភិបាល​របស់​បារាំង​បាន​ប្រកាស​ថា ក្នុង​ការ​ទប់ស្កាត់​​នៃ​ការ​រាលដាល​​នៃ​វីរុស​កូរ៉ូណា ការ​ប្រកួត​បាល់ទាត់​ទោះ​បី​លេង​បិទទ្វារ ក៏​មិន​ត្រូវ​អនុញ្ញាត​ដែរ។ ហេតុផល​នេះ​​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់ PSG នៅ UCL ស្ថិត​ក្នុង​មន្ទិល ស្របពេល​ដែល​កម្មវិធី​ប្រកួត​គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​សីហា និង​បញ្ចប់​នៅ​ចុង​ខែ​តែ​ម្ដង។

យ៉ាងនេះ​ក្ដី ប្រធាន​ក្លឹប​ PSG លោក Nasser Al-Khelaifi បាន​ចេញ​មក​និយាយ​បញ្ជាក់​ថា ខណៈ​ដែល​ពួក​គេ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​បារាំង ពួក​គេ​​មាន​ចេតនា​បន្ត​លេង​ពាន UCL ដោយ​លេង​ការ​ប្រកួត​ក្នុង​ដី​​នៅ​ក្រៅ​ប្រទេស​បារាំង។ មាន​ន័យ​ថា​ PSG នឹង​លេង​ការ​ប្រកួត​របស់​ខ្លួន​នៅ​ឯង​ក្រៅ​ស្រុក។

បញ្ជាក់​ថា PSG បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់ Borussia Dortmund សរុប​ទាំង​ពីរ​ជើង ៣-២៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ