BLACKPINK ថតបទថ្មីបានជាង ១០បទ ត្រៀមសម្រាប់អាល់ប៊ុមចេញឆ្នាំនេះ

  • 2020-05-18 02:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​បញ្ជាក់​ថា​ BLACKPINK នឹង​មាន​ការ​វិល​ត្រឡប់​ (Comeback) នា​ខែ​មិថុនា ផលិតកម្ម​ YG បាន​បញ្ចេញ​ព័ត៌មាន​បន្ថែម​ទៀត​ទាក់ទង​នឹង​ផែនការ​នៃ​ការ​វិល​ត្រឡប់​នេះ។ YG បាន​ឲ្យ​​ដឹង​ថា​ការ​វិល​ត្រឡប់​នា​ខែ​មិថុនា​នេះ គឺ​ជា​​ដំណាក់​កាល​ទី​មួយ​នៃ​ការ​​វិល​ត្រឡប់​ដែល​មាន​ជា​ច្រើន​ដំណាក់​កាល​គិត​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា។

ដំណាក់​កាល​ទី​មួយ​គឺ​ការ​បញ្ចេញ​បទ​ចម្រៀង​ Pre-Release នៅ​ក្នុង​ខែ​មិថុនា​ ដែល​ការ​ថត​​វីដេអូ​ចម្រៀង និង​ការ​ហាត់​ក្បាច់​រាំ​ជិត​​រួច​រាល់​ហើយ។

បន្ទាប់​មក​គឺ​ចូល​ដំណាក់​កាល​ទី​ពីរ​ ដែល​ YG គ្រោង​បញ្ចេញ​បទ​ចម្រៀង​ទោល​ទី​ពីរ​ក្នុង​​លក្ខណៈ​ពិសេស​មួយ ដែល​អាច​កើត​មាន​ឡើង​នៅ​ខែ​កក្កដា ឬ​ខែ​សីហា។

ចុង​ក្រោយ​គឺ​នៅ​ខែ​កញ្ញា BLACKPINK នឹង​បញ្ចេញ​នូវ​អាល់ប៊ុម​ទោល​ដំបូង​របស់​ខ្លួន​ ដែល​ YG បាន​និយាយ​ថា​ BLACKPINK បាន​ថត​រួច​រាល់​អស់​ហើយ​នូវ​បទ​ចម្រៀង​ជាង ១០បទ សម្រាប់​អាល់ប៊ុម​ដំបូង​នេះ។

មុន​ការ​ Comeback នេះ​ដែរ BLACKPINK នឹង​ចេញ​បទ​ចម្រៀង​ថ្មី​ដែល​ច្រៀង​រួម​គ្នា​ជា​មួយ Lady Gaga មាន​ចំណង​ជើង​ថា​ "Sour Candy” ដែល​ចេញ​នា​ថ្ងៃ​ទី ២៩ ខែ​ឧសភា៕​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី