Galaxy Navatra ប្រកាសពី​​រឿង​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​លើ​ស្នាដៃកវី គង្គ ប៊ុនឈឿន និង​ព្រមាន​អ្នក​ពាក់​ព័ន្ធ

  • 2020-05-20 03:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra ប្រកាស​នៅ​ថ្ងៃទី២០ ខែ​ឧសភា នេះ ថា ផលិតកម្ម​បាន​ទិញ​សិទ្ធ​ស្រប​ច្បាប់​នូវ​មរតក​សំនៀង​ដើម​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន ដើម្បី​គ្រប់គ្រង និង​លើក​កម្ពស់​ស្នាដៃ​តែង​និពន្ធ​កវី​ជំនាន់​ដើម។

ផលិតកម្ម​Galaxy Navatra ដែល​កំពុង​វាយលុក​ទីផ្សារ​បទ​ចម្រៀង​ខ្លាំង​នៅ​កម្ពុជា បាន​ស្នើ​ដល់​បណ្ដា​ផលិតកម្ម និង​Chanel Youtube ព្រមទាំង​ប្រព័ន្ធ​Digital ទាំង​អស់​ដែល​បាន​យក​បទ​ចម្រៀង​ទាំង​នោះ​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​រួសរាន់​លុប​ចេញ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២០ ពោល​គឺ​នៅ​មុន​ពេល​ដែល​ផលិតកម្ម​ប្រើ​សិទ្ធ​ស្រប​ច្បាប់​ក្នុង​ការ​ការពារ និង​ប្រយោជន៍​ម្ចាស់​ស្នាដៃ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម Galaxy Navatra បញ្ជាក់​ថា ផលិតកម្ម​ទទួល​បាន​សិទ្ធ​គ្រប់គ្រង​មរតក​សំនៀង​ដើម​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន រយៈ​ពេល​១០​ឆ្នាំ។

បទ​ចម្រៀង​ភាគច្រើន គឺ​សំនៀង​ដើម​របស់​លោក​តា ស៊ិន ស៊ីសាមុត និង​លោក​យាយ រស់ សេរីសុទ្ធា។ ផលិតកម្មGalaxy Navatra នឹង​ផលិត​ឡើង​វិញ​ដោយ​រក្សា​ទម្រង់​ដើម នៃ​បទ​ចម្រៀង​ទាំង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី