អូស្ត្រាលីធ្លាក់ចុះអ្នកឆ្លងថ្មីទាបបំផុត មកនៅត្រឹម ៤នាក់ក្នុងមួយថ្ងៃ មិនធ្លាប់មានតាំងពីខែមីនា

  • 2020-05-25 23:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ក្នុង​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​រក​ឃើញ​ថា​មាន​តែ ៤​ករណី​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដែល​ជា​ការ​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ខែ​មីនា​មក។

រដ្ឋ​ជា​ច្រើន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​បន្ដឹង ប៉ុន្តែ​ការ​រក្សា​គម្លាត​សង្គម​នៅ​តែ​អនុវត្ដ​ដដែល​ដើម្បី​ការពារ​ការ​ផ្ទុះ​ឡើង​ម្ដង​ទៀត។ ចំនួន​ករណី​ឆ្លងថ្មី​នេះ បាន​បណ្ដាល​ឲ្យ​អូស្ត្រាលី​មាន​អ្នក​ឆ្លង​សរុប ៧ ១១៨​នាក់ ទូទាំង​ប្រទេស​ខណៈ​ដែល​អ្នក​ស្លាប់​មាន ១០២​នាក់ ហើយ​ក្នុង​នោះ ៦ ៥៣១​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ ជាមួយគ្នា​ដែរ ករណី​សកម្ម​ធ្លាក់​មក​នៅ​ត្រឹម ៤៨៥​នាក់ ដោយ​ក្នុង​នោះ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​មាន ៥​នាក់​ប៉ុណ្ណោះ៕

ប្រភព៖ worldometer   ប្រែ​សម្រួល៖ រ័ត្ន