ក្រោយក្រសួងព្រមាន ឥឡូវយុវជន១ក្រុមចេញបទលើកតម្កើងនារី និងបង្ហាញប្រពៃណីខ្មែរគួរឲ្យសរសើរ!
- 2020-05-26 02:49:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយក្រសួងព្រមាន ឥឡូវយុវជន១ក្រុមចេញបទលើកតម្កើងនារី និងបង្ហាញប្រពៃណីខ្មែរគួរឲ្យសរសើរ!
ចន្លោះមិនឃើញ
ប្រមាណជាង ២សប្ដាហ៍មកហើយដែលក្រសួងវប្បធម៌ បានចេញសេចក្ដីណែនាំឲ្យបញ្ឈប់ការផលិត ឬចែកចាយសារ ទាំងរូបភាព សំឡេង មានលក្ខណៈសិចស៊ីជ្រុល។ សេចក្ដីណែនាំនោះ បន្ទាប់ពីមានបទចម្រៀងថ្មីប៉ុន្មានបទ ចេញមកធ្វើឲ្យមហាជនរិះគន់ ថាបទទាំងនោះ ហួសពីការទទួលយកបានពាក់ព័ន្ធនឹងក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ។ ឥឡូវនេះ យុវជន១ក្រុមផ្សេងទៀត បានរួមគ្នាផលិតបទថ្មីមួយ ដែលមានដាក់បញ្ចូលសិល្បៈវប្បធម៌ខ្មែរគួរឲ្យសរសើរ។
បទចម្រៀងរបស់យុវជនមួយក្រុមនោះមានចំណងជើងថា "ក្រមុំភ្នំពេញ" ជាចង្វាក់ប្រជាប្រិយខ្មែរ។ បទនេះនិពន្ធទំនុក និងច្រៀងដោយ Noy Beat ព្រមទាំងសហការផលិតផលដោយមិត្តភ័ក្តិរបស់គេមួយចំនួនទៀត។ "ក្រមុំភ្នំពេញ" និយាយពីបុរសមកពីតាមខេត្តម្នាក់ លង់សម្រស់នឹងក្រមុំរស់នៅលើដីក្រុងដ៏ស្រស់ឆើតមួយរូប។ ត្បិតថា ជាផ្កាដុះនៅលើដីក្រុងសម្បូរភ្លើងពណ៌ ប៉ុន្តែកុលាបភ្នំពេញ បែរជាមានកិរិយាមាយាទថ្លៃថ្នូរ ទន់ភ្លន់ សុភាពគួរឲ្យបេតី។
ដូច្នេះហើយ ទើបធ្វើឲ្យភូមរាហើរពីដែនឆ្ងាយ ធ្លាក់បេះដូងលង់ជាមួយបុប្ផាដុះលើដីក្រុង ផង់នឹងការឲ្យតម្លៃ លើកតម្កើងនារីដ៏ផូរផង់។ ក្រៅពីច្រៀងរៀបរាប់លើកតម្កើងស្ត្រី បទនេះ នៅបានបញ្ចូលសិល្បៈបុរាណដែលជាកេរ្តិ៍មរតកដូនតាថែមទៀត។ តោះ...ទស្សនា និងស្ដាប់ទាំងអស់គ្នា!