ថ្មីទៀត! ចម្រៀងស្នេហ៍របស់កូនខ្មែរនៅអាមេរិក ស៊ីអារម្មណ៍អ្នកដែលកំពុងនឹកគេម្នាក់ឯង
- 2020-05-27 02:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀត! ចម្រៀងស្នេហ៍របស់កូនខ្មែរនៅអាមេរិក ស៊ីអារម្មណ៍អ្នកដែលកំពុងនឹកគេម្នាក់ឯង
ចន្លោះមិនឃើញ
លោក Soup Pha ជាកូនខ្មែរដែលបច្ចុប្បន្នបាន និងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះ បានព្យាយាមចេញបទចម្រៀងជាតិភាសាជាតិបន្តបន្ទាប់ ដោយចុងក្រោយនេះ លោកបានចេញសុទ្ធជាបទចម្រៀងពាក់ព័ន្ធនឹងរឿងខ្លួនឯង។
កាលពីដើមឆ្នាំ លោកបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា "First Love” ដែលជាប្រភេទបទមនោសញ្ចេតនាស្នេហាពីរោះស្រទន់។ ខ្លឹមសារបទនេះ បរិយាយពីសាច់រឿងពិតរបស់លោកដែលបានជួបស្នេហ៍នៅលើទឹកដីលោកខាងលិច។ ដោយឡែកថ្មីៗទៀត លោកទើបនឹងចេញបទថ្មីមួយបទទៀតមានចំណងជើងថា "អារម្មណ៍នឹក" ដែលពោរពេញដោយមនោសញ្ចេតនា។
ប្រិយមិត្តធ្លាប់ស្រឡាញ់ ឬលួចស្រឡាញ់នរណាម្នាក់ដែលគេមិនដឹងខ្លួន ឬក៏ថា មនុស្សដែលយើងស្រឡាញ់ពេលនេះ នៅឆ្ងាយពីគ្នាឆ្ងាយសែនឆ្ងាយ មើលមិនឃើញ ហៅមិនលឺ ចង់ជួប ចង់ឃើញ ចង់ជជែក ប៉ុន្តែមិនអាច បានត្រឹមតែបង្ហើរអារម្មណ៍នឹកឥតព្រំដែន ទាំងមិនដឹងឡើយថា មនុស្សនោះដឹងទេថា ពេលនេះ យើងកំពុងនឹកគេ ឬក៏អត់? អារម្មណ៍បែបនេះ គឺកណ្ដោចកណ្ដែង ស្រងេះស្រងោចណាស់មែនទេ?
តោះ...ស្ដាប់ទាំងអស់គ្នា ផ្ញើជូនអ្នកដែលកំពុង គេងនឹកគេតែម្នាក់ឯង!