មកស្គាល់​តារា​កំប្លែង​ថៃ ​៥​រូប ​ដែល​​​ល្បី​ខ្លាំង​​ក្នុង​ខ្សែ​ភាពយន្ត​ថៃ

  • 2020-05-27 10:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


និយាយ​ពី​ខ្សែ​ភាពយន្ត​ថៃ ​តែង​តែ​មាន​តួ​អង្គ​កំប្លែង​បូក​បញ្ចូល​​ក្នុង​សាច់​រឿង​ ដើម្បី​អម​រឿង​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​ទាក់​ទាញ​អ្នក​ទស្សនា​មួយ​កម្រិត​ទៀត។​​ ចំពោះ​តារា​កំប្លែង​ថៃ​​ក៏​មាន​មិន​តិច​នាក់​ដែរ​ ប៉ុន្តែ​ក្នុង​នោះ​មាន​តួអង្គ​ប្រមាណ​ជា​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​​ដែល​គេ​ឧស្សាហ៍​ឃើញ​លេច​មុខ​នៅ​ក្នុង​រឿង​ល្បី​ៗ​មួយ​ចំនួន។​ ចង់​ដឹង​មាន​តារា​ណា​ខ្លះ​សូម​មើល​រូប​ខាង​ក្រោម៖   ១​ Jaroernpohn Onlamai   អ្នក​គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ម្នាក់​នេះ​ច្បាស់​ដែល​តែងតែ​ហៅ​គាត់​ថា​អាម៉ាប់។​ នៅ​​ក្នុង​​ប្រទេស​ថៃ​ឈ្មោះ​ហៅ​ក្រៅ​របស់​គាត់​គឺ​ Goh Tee។ ​​​គាត់​​​កើត​នៅ​ថ្ងៃ​ទី​៣១​ ធ្នូ ​​​​ឆ្នាំ ​១៩៨០​ បច្ចុប្បន្ន​មាន​អាយុ៣៥​ឆ្នាំ។ បុរស​មាន​រាង​ទាប​ម្នាក់​​​នេះ​​​​​បាន​លេច​មុខ​សម្ដែង​រឿង​​​​​ជាង​២០​ហើយ​​​ដូចជា៖​​ "អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ”, ​“The Dog”, “​The Ghost and Master Boh”, ​“The Magnificent Five "​ និង​ “SINGLE LADY” ជាដើម។

1

  **២​​​ Kom Chuanchuen**   បុរស​វ័យ​រាង​ចំណាស់​ម្នាក់​​នេះ​​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ប្រទេស​ថៃ​​ដែរ។ ​គាត់​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ថៃ​មិនចាញ់​​ Goh Tee ​ប៉ុន្មាន​ទេ​ ពោល​គាត់​បាន​សម្ដែង​រឿង​ដូចជា៖​ “Racing Love”,​ “Mae Nark 3 Dor VS. Porb 3D”, ​"អ្នក​ប្រដាល់​មិនដែល​ឈ្នះ”,​ “H2-OH”, ​ ​”This Girl Is Badass"​ និង​រឿង​ល្បីៗ​ជា​ច្រើន​ទៀត។

2

  **​ Petchtai Wongkamlao**   ប្រិយមិត្ត​អាច​ស្គាល់​គាត់​ច្បាស់​តាម​តាម​រយៈ​រឿង​ "កែង​ឆេះ​ជង្គង់​ហោះ​" ​ឬ​​​"Ong-Bak: Muay Thai Warrior"។ ​គាត់​​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​​ Mum Jokmok​ និង​​​កើត​នៅ​ថ្ងៃ​ទី​២៤​​​​ មិថុនា​ ​​ឆ្នាំ​១៩៦៥ ​​មានអាយុ​៤៩​ឆ្នាំ។ មិន​ត្រឹម​ជា​តារា​កំប្លែង​ទេ​គាត់​ក៏​ជា​តារា​សម្ដែង​និង​អ្នកដឹកនាំ​រឿង​ថែម​ទៀត​ផង។ រឿង​ដែល​តារា​រូប​នេះ​សម្ដែង​មិន​ក្រោម​៣០​រឿង​ទេ​​​ដូចជា៖ “Killer Tattoo”​​, “Ghost Variety”, ​“Ong Bak2”, ​“Ong Bak 3”, ​“The Protector 2”,​ “The Kick”, ​“The Bodyguard” ​​​និង​​ “Yam Yasothon"​​ ជាដើម។

3

  **៤​ Choosak Iamsuk**   មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​​​ ​Nong Cha Cha Cha ​ដែល​អ្នក​គ្រប់គ្នា​តែង​ចំណាំ​គាត់​មាន​រាង​ធាត់ ​និង​​​​ក្បាល​ត្រងោល។​ ភាគ​ច្រើន​នៃ​រឿង​ដែល​គាត់​សម្ដែង​តែងតែ​ចាប់​ដៃ​គូ​ជា​មួយ​តារា​កំប្លែង​ម្នាក់​មាន​ឈ្មោះ​ថា ​​​​​Theng។ ​បែរ​មក​មើល​រឿង​ដែល​គាត់​សម្ដែង​ក៏​មិន​តិច​ដែរ​មាន​ដូច​ជា៖​ “Teng Nong Khon Maha-Hia”,​ “32nd December Love Error",​ “Teng Nong jiworn bin”, ​“Saturday Killer”,​ “The Three Cripples"​​ ​​និង​រឿង​ផ្សេង​ទៀត។

4

  **៥​​ Pongsak Pongsuwan**   គាត់​គឺ​ជា​តារា​កំប្លែង​ថៃ​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​គ្រាន់​បើ​ដែរ​ក្នុង​ប្រទេស​ថៃ។ ក្នុង​សិល្បៈ​​គាត់​មាន​ឈ្មោះ​ថា​​ Theng Therdtherng។​ រឿង​ដែល Theng​​​ ​​សម្ដែង​មាន​ដូច​​ជា៖​ “Tukky”, ​“Tengs Angel”, ​ “Teng and Nong”, ​“The Holy Man”,​ “Bullet Teen” ,​ “Aab Khon Kang Baan"​​ និង​រឿង​ដទៃ​ទៀត។​

5

អត្ថបទ៖ សុធារិទ្ធិ