ប្រធានាធិបតីហ្វីលីពីន គំរាមបាញ់សម្លាប់ជាថ្មីលើអ្នកជួញដូរគ្រឿងញៀន

  • 2020-06-05 06:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ បានបន្តការគំរាម​ជា​ថ្មី​លើ​ការ​សម្លាប់អ្នកជួញដូរគ្រឿងញៀន បន្ទាប់ពីប្រទេស​នេះ រឹបអូសបានថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ ៧៥៦ គីឡូក្រាម។

ប៉ូលីសប៉ាន់ស្មានថា ថ្នាំញៀន​ទាំង​នេះមានតម្លៃទីផ្សារប្រមាណ​ជា ៥,១ ពាន់លានប៉េសូ (១០២ លានដុល្លារ) គឺ​ស្ថិត​ក្នុងចំណោមការរឹបអូសដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយលោក Duterte បាននិយាយថាវាជាភស្តុតាងដែលបង្ហាញថាប្រទេសហ្វីលីពីនបានក្លាយជាចំណុចឆ្លងដែនសម្រាប់គ្រឿងញៀនខុសច្បាប់។ លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាដែលសំដៅទៅលើគ្រឿងញៀនថា "ប្រសិនបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំនូវការចែកចាយ​ថ្នាំញៀនមានតំលៃ ៥,១ ពាន់លានប៉េសូ ... ខ្ញុំនឹងសម្លាប់អ្នកឯង។" .

គួរ​បញ្ជាក់ថា សង្គ្រាមប្រឆាំងគ្រឿងញៀន គឺជាមូលដ្ឋានគ្រឹះនៃតំណែងប្រធានាធិបតីរបស់លោក Duterte ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១៦ ទោះបីជាមានការរិះគន់ពីក្រុមប្រឆាំងនិងក្រុមសិទ្ធិមនុស្សនៃការរំលោភបំពានយ៉ាងទូលំទូលាយក៏ដោយ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី