ត្រី​ឆ្លាម​ប្រវែង​៣​ម៉ែត្រ​ ខាំ​សម្លាប់​អ្នក​ជិះ​បន្ទះក្តារ​លើ​ទឹក​ នៅ​អូស្ត្រាលី​

  • 2020-06-08 02:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជិះ​បន្ទះក្តារ​លើទឹក​វ័យ​៦០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ត្រី​ឆ្លាម​​ប្រវែង​៣​ម៉ែត្រ​មួយ​ខាំ​សម្លាប់​នៅ​ឯនាយ​ឆ្នេរ​នៃ​រដ្ឋ​ញូ​វ សោត​វេលស៍ កាលពី​ថ្ងៃអាទិត្យ​ទី​០៧​ មិថុនា​ ២០២០។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បុរស​នេះ​ត្រូវ​ត្រី​ខាំ​ត្រង់​ភ្លៅ និង​ត្រូវបាន​អ្នកជិះ​បន្ទះក្តារ​ផ្សេង​ទៀត​ជួយ​នាំ​មក​កាន់​ឆ្នេរ ​បន្ទាប់ពី​ពួកគេ​តតាំង​ប្រយុទ្ធ​ដណ្តើម​ជនរងគ្រោះ​ពី​ត្រី​ឆ្លាម​។​ជនរងគ្រោះ​ត្រូវបាន​​ជួយ​សង្គ្រោះ​បឋម​នៅលើ​ឆ្នេរ​ តែ​បាន​ស្លាប់​នៅ​ទីនោះ​។​

​មន្ត្រី​បាន​និយាយថា រូបភាព​ដែល​ថត​បង្ហាញថា ត្រី​ឆ្លាម​បាន​វាយប្រហារ​បុរស​នេះ​មែន​។​

​វា​ជា​ការវាយប្រហារ​សម្លាប់​មនុស្ស​លើក​ទី​៣​ ដោយ​ត្រី​ឆ្លាម​នៅ​អូស្ត្រាលី​នៅ​ឆ្នាំនេះ​។​ កាលពី​ខែ​មករា អ្នកបើកបរ​ម្នាក់​បាន​ ស្លាប់​ក្រោយ​ត្រី​ឆ្លាម​ខាំ​នៅ​អូស្ត្រាលី​ខាងលិច ហើយ​នៅ​ខែ​មេសា ឆ្លាម​បាន​ខាំ​សម្លាប់​​បុគ្គលិក​ក្រុម​អភិរក្ស​សត្វព្រៃ​ម្នាក់​នៅ​តំបន់​ហ្ក្រេ​ត បារី​យឺ រី​ហ្វ​៕

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល​៖​ វាសនា