ចូលវ័យ៣១ឆ្នាំហើយ ណូម័រ មិន​ទាន់មានភ្លើង​ខៀវ​សម្រាប់​ពិចារណា​គូស្រករ​ថ្មី

  • 2020-06-09 03:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០២០ ម្សិលមិញ គឺ​ជា​ខួប​គម្រប់​អាយុ​៣១​ឆ្នាំ ហើយ​ក៏​ជា​ខួប​១​ឆ្នាំ​គត់​ដែល​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ អន រ៉ាស៊ីសុមេត្ដា ហៅ​ណូម័រ ស្គាល់​ភាព​ជា​ប្រពន្ធ-ប្ដី ហើយ​ក៏បែកបាក់ ឬលែងលះ​គ្នា​ទៅវិញ។

ក្នុង​វ័យ​៣១​ឆ្នាំ​នេះ ណូម័រ បាន​បង្ហាញ​ភាព​ជា​ម្ចាស់ការ​លើ​ខ្លួនឯង និង​ស៊ីវិល័យ​ច្រើន។ ប៉ុន្ដែនាង​បញ្ជាក់​ថា រូប​នាង​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​ចូល​ចែចូវ​ជា​ថ្មី​នៅ​ឡើយ​ទេ ហើយ​នាង​ផ្ទាល់​ក៏​មិន​ទាន់​គិតគូរដល់​រឿង​នេះ​​ដែរ។

ណូម័រ ថានាងអាច​នឹងរង់ចាំ​រហូត​ដល់​ថ្ងៃ​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ និង​ការងារ​រក​ស៊ីបន្ថែម​សិន ព្រោះ​បច្ចុប្បន្ននាង​ក៏​កំពុង​វក់វី​នឹង​ការងារ​រកស៊ីផង ការងារសិល្បៈផង ហើយ​ក៏ឆ្លៀត​រៀន​ដូរ្យតន្ត្រី និង​សម្អាងការ​បន្ថែមទៀត។

អ្នកនាង ណូម័រ៖"រឿង​ហ្នឹង(ស្នេហា) មិន​ទាន់​គិត​ទេ​បង​អើយ...ពេល​នេះ​សុំ​យក​ពេល​ទៅ​រៀន​ជំនាញ​សិន"។

អន រ៉ាស៊ីសុមេត្ដា ហៅ​ណូម័រ ធ្លាប់​រៀបការ​ជាមួយVJ សុភា កាល​ពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ក៏​ចែក​ផ្លូវ​គ្នា​វិញ​ក្រោយ​ចាប់​ដៃ​គ្នា​ជា​ប្ដី-ប្រពន្ធ បាន​រយៈ​ពេល​៥​ខែ ប៉ុន្ដែកាលណោះនាង​មិនទទួលបានកូនជាចំណងដៃនោះទេ។ ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​កាល​ណោះ ណូម័រ មិន​បាន​បង្ហាញ​មូលហេតុ​ច្បាស់លាស់​ទេ ប៉ុន្តែ​នាង​បញ្ចេញ​សារ​ដ៏​វែង​អន្លាយ​មួយ​ក្រោយ​លែងលះ​​ភ្លាម​ៗ​ដែល​មាន​ខ្លឹមសារ​ថា នាង​ត្រូវ​តែ​រឹងមាំ និង​ម្ចាស់ការ​លើ​ខ្លួន​ឯង។

រូបថត៖ ហ្វេសប៊ុក ណូម័រ

ងាកមករឿងថ្ងៃខួបកំណើតយប់មិញវិញ គឺណូម័រ មិន​បាន​ធ្វើ​ពិធី​ខួប​កំណើត​ធំ​ដុំ ឬ​ជួបជុំ​មិត្តភ័ក្ដិ​ដើម្បីពិសា​អាហារ​ជាមួយ​គ្នា​នោះ​ទេ ដោយ​នាង​លើក​ហេតុផល​ថា ខ្លាច​ឆ្លង​កូវីដ-១៩ ហើយ​ម្យ៉ាង​នាង​ក៏​​រវល់​នឹង​ការ​រក​ចំណូល​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី