នៅ សុនិតា បង្ហាញគុណ​សម្បត្តិ​៥យ៉ាង​របស់ស្វាមី ដែល​ធ្វើ​ឲ្យ​នាង​មោទកភាព​ខ្លាំង!

  • 2020-06-11 07:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី នៅ សុនិតា បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ស្វាមី​ដែល​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គ្រួសារ​កាន់​តែ​ញឹកញាប់ ខណៈ​ដែលជីវភាព​របស់​នាង​កាន់តែ​ធូរធារ និង​មាន​ស្វាមី​យល់​ចិត្ត។

នៅ​ថ្ងៃទី១១ ខែ​មិថុនា នេះ នៅ សុនិតា បាន​បង្ហាញ​ពី​ឥរិយាបថ និង​សមត្ថភាព​៥​ចំណុច​របស់​បុរស​ម្នាក់ដែល​នាង​មោទកភាព​បំផុត គឺ​ស្វាមី​នាង លោក ទិត្យ ថាវរិទ្ធ ដែល​ទើប​បង្កើត​បាន​កូន​ប្រុស​ដ៏គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ជា​ចំណង​ដៃនោះ។

ឥរិយាបថ​ទាំង​៥​ចំណុច ដែល​ហាក់​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ស្វាមី​អ្នក​នាង​នោះ គឺ​មាន​ដូច​ជា៖ ១. មិន​សង្ហា តែ​បណ្ដើរ​ទៅ​ណា​មក​ណា​ធ្វើ​ឲ្យ​នាង​មាន​សេចក្ដី​ថ្លៃថ្នូរ និង​ចុះ​ចំណោម។ ២ បុរស​នោះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ និង​មាន​សុវត្ថិភាព គ្រប់​ពេល​ដែល​មាន​បុរស​នោះ​នៅ​ក្បែរ។

៣ ផ្ដល់​កម្លាំង​ចិត្ដ ជំរុញ​នាង​គ្រប់​កាលៈទេសៈ ផ្ដល់​គំនិត​ល្អៗ និង​គាំទ្រ​នាង​ជានិច្ច។ ៤ បុរស​នោះ​ប្រៀប​បាន​ដូច​ជា​ឪពុក ចេះ​អត់ឱន មេត្ដា ជា​ពិសេស​មិន​ដែល​ធ្វើ​ឲ្យ​នាង​ខ្វល់​ចិត្ដ ឬ​ពិបាក​ចិត្ត​ឡើយ និង​ទី៥ បុរស​នោះ​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ដើម្បី​នាង ហ៊ានលះបង់ ស្មោះត្រង់ យល់​ចិត្ដ និង​មិន​ដែល​ត្អូញត្អែរ ឬ​កំហក​ដាក់​នាង។

រូបភាព៖ ហ្វេសប៊ុក នៅ សុនិតា

ជាមួយ​នឹង​ឃ្លាឃ្លោង​ដ៏​វែង​អន្លាយ​ដែល​នាង​បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ គឺ​មាន​ភ្ជាប់​រូប​ថត​នាង និង​ស្វា​មី ព្រម​ទាំង​កូន​ប្រុស​ឈ​ថត​នៅ​ខាង​មុខ​ឡាន​សេរី​ទំនើប​មួយ​គ្រឿង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី