ឡូយ! ក្រោយ​ស្រី​ស្អាត​ថៃ Cover បទ សីម៉ា ជនជាតិ​ថៃ​ម្នាក់ បាន​ចូល​មក​អគុណ​ផលិតកម្ម Galaxy រឿង​មួយ

  • 2020-06-17 02:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​រឿង​គួរ​ចាប់​អារម្មណ៍​មួយ ដោយ​នៅ​ម្សិលមិញ​នេះ ម្ចាស់ Channel Youtubeជា​ជនជាតិ​ថៃ​ម្នាក់ បាន​ចូល​មក​ថ្លែង​អំណរគុណ​ដល់​ផលិតកម្ម​ខ្មែរ Galaxy Navatra ក្រោយ​ពី​ដែល​មាន​ជន​រួម​ជាតិ​គេ​ម្នាក់​ផ្សេង​ទៀត​បាន​យក​បទ​របស់ តន់ ច័ន្ទសីម៉ា យក​ទៅ Cover។

ជនជាតិ​ថៃ​រូប​នោះ ថ្លែង​ដូច្នេះ​បន្ទាប់ពី​ម្សិលមិញ​នេះ គេ​បាន​ឃើញ​ស្រី​ស្អាត​ជនជាតិ​ថ្ងៃ​ម្នាក់ បាន​ចេញ​មក​ច្រៀង Cover បទ​របស់​តារា​ចម្រៀង តន់ ច័ន្ទសីម៉ា មាន​ចំណង​ជើង​ថា "ស្នេហា​ក្រឡាប់​ចាក់"។ ម្ចាស់​ឆាណែល​ដែល​មាន​ឈ្មោះ​ថា ZaadOat Studio បាន​ចូល​មក​សរសេរ​ជា​ភាសា​ថៃ និង​បាន​ប្រើ Google Translate ដើម្បី​បក​មក​ជា​ភាសា​ខ្មែរ​ថែម​ទៀត ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ផលិតកម្ម Galaxy Navatra បាន​ដឹង និង​យល់​ពី​អ្វី​ដែល​រូប​គេ​ចង់​និយាយ។

តាម​សារ​ជា​ភាសា​ខ្មែរ​ដែល​ដាក់​ភ្ជាប់​មក​ជាមួយ​ភាសា​ថៃ​ដោយ​ម្ចាស់​ឆាណែល​ខាង​លើ មាន​ខ្លឹម​សារ​ថា បទ​នេះ ស្ថិត​ក្នុង​គម្រោង​មួយ​របស់​គេ ក្នុង​ការ​យក​មក​ច្រៀង Cover ជា​ភាសា​ថៃ​ដែរ។ ដូច្នេះ​ហើយ​រូប​គេ​សូម​ថ្លែង​អំណរគុណ​ដល់​Galaxy Navatra ដែល​បាន​អនុញ្ញាត​ឱ្យ​យើង​ចូល​រួម​ក្នុង​គម្រោង​អន្តរជាតិ​នេះ។មិន​ត្រឹម​ប៉ុណ្ណឹង​ក៏​មាន​ជនជាតិ​ថៃ​មួយ​រូប​ផ្សេង​ទៀត ក៏បាន​ចូល​មក​សរសេរ​សារ​បង្ហាញ​ពី​បំណង​ចង់​ធ្វើ​ដូច​គ្នា​នេះ​ជាមួយ​បទ​ចម្រៀង​ខ្មែរ​ដែរ។

នៅ​មុន​ពេល​មាន​ការ​ផ្ញើ​សារ មក​កាន់​ផលិតកម្ម​ខ្មែរ​នេះ ដំបូង​ឡើយ គឺ​ស្រី​ស្អាត​ជនជាតិ​ថៃ​មួយ​រូប​មាន​ឈ្មោះ​ថា ICE Jarunya X ZaadOatkបាន​ច្រៀង Cover ជា​ភាសា​ថៃ​នូវ​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​មាន​ចំណង​ជើង​ថា "ស្នេហា​ក្រឡាប់​ចាក់" របស់ តន់ ច័ន្ទសីម៉ា។ ដែល​បន្ទាប់​ពី​នោះ​មក ក៏​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ទាំង​អ្នក​ស្ដាប់​ជនជាតិ​ថៃ​ដូច​គ្នា និង​អ្នក​ស្ដាប់​ជនជាតិ​កម្ពុជា។

ICE Jarunya X ZaadOatk ទទួល​បាន​ការ​សរសើរ​លើ​ការ​ប្រើ​ប្រាស់​សំឡេង ថា​នាង​មាន​សំឡេង​ពីរោះ​ផ្អែម ឯ​អ្នក​ខ្លះ​ទៀត ក៏​បាន​ពោល​សរសើរ​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​នេះ​ដែរ។ តោះ​ឥឡូវ​មក​ស្ដាប់ ICE Jarunya X ZaadOatk ទាំង​អស់​គ្នា!​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី