តិចនិក​ប្រើ​តែ​ដៃ​ ​ជួយ​ការ​ថត​វីដេអូ​ឲ្យ​នឹង​ល្អ​ហួស​ពី​ការ​ស្មាន (វីដេអូ)

  • 2020-06-26 05:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​មាន​ឧបករណ៍​ច្រើន​ក្នុង​ការ​ជួយ​ទប់​លំនឹង ដែល​ប្រហែល​ជា​យក​តាម​ខ្លួន​គ្រប់​ពេល ដើម្បី​ថត​វីដេអូ​។ ទោះអ្នកមាន ឬគ្មាន កុំតូចចិត្ត អ្នកនៅតែអាចថតវីដេអូនឹងដៃផ្ទាល់បាន ហើយប្រហែលជាអាចល្អជាងទៀតផង។ ករណីអ្នកមាន អ្នក​អាច​សាកល្បង សួរ​ខ្លួន​ឯង​ថា​៖

  • តើ​អ្នក​មាន​ពេល​គ្រប់គ្រាន់​រៀបចំ​ឧបករណ៍​ទប់​លំនឹង​ដែរ​ឬ​ទេ​?
  • តើ​អ្នក​អាច​ខកខាន​ឧកាស​សំខាន់​មែន​ទេ​ ពេល​អ្នក​រវល់​តែ​រៀបចំ​ឧបករណ៍​?
  • តើ​អ្នក​អាច​ថត​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​បាន​យូរ​ដែរ ឬ​ទេ​? - តើ​អ្នក​យក​ឧបករណ៍​ទប់​លំនឹង​តាម​ខ្លួន​ទៅ​ទីតាំង​ណា​មួយ​ងាយស្រួល​ដែរ ឬ​ទេ​?
  • តើ​ឧបករណ៍​ទប់​លំនឹង​ជួយ​អ្នក ឬ​បង្ក​ការ​រំខាន​ជាង​ការ​ថត​ដោយ​ដៃ​ផ្ទាល់​?
  • តើ​អ្វី​មាន​ភាព​ទាក់ទង​ក្នុង​ទិដ្ឋភាព​អ្នក​ផលិត​?

បើ​ចម្លើយ​អ្នក​មាន​ភាព​វិជ្ជមាន នោះ​ការ​ថតរូប​នឹង​ដៃ​ផ្ទាល់​ជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​ទៅ​នឹង​ទិដ្ឋភាព​អ្នក​ចង់បាន តែ​ត្រូវ​មាន​ការ​ព្យាយាម​បន្តិច​ក្នុង​ការ​ហ្វឹកហាត់​។ 

តាមរយៈ​វីដេអូ​នេះ នឹង​ពន្យល់​ពី​បច្ចេកទេស​ថត​នឹង​ដៃ​ផ្ទាល់ ហើយ​ហេតុផល​ដែល​ការ​ថត​នឹង​ដៃ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​។ 

ជាអត្ថន័យរួម អ្នក​អាច​បង្កើត​ការ​ទំនាក់ទំនង​មួយ​រវាង​កាមេរ៉ា និង​អ្នក ដោយ​ភ្ជាប់​កាមេរ៉ា​ទៅ​នឹង​ខ្សែ​ពាក់​នឹង​ករ រួច​កាន់​កាមេរ៉ា​ដៃ​ពីរ​រុញ​ចេញ​ទៅ​មុខ​អ្នក​។ ពេល​អ្នក​បម្លាស់ទី គួរ​ធ្វើ​យឺតៗ​តាម​អាច​ទៅ​រួច ហើយ​កុំ​ចុច​ពង្រីក គួរ​បម្លាស់ទី​ទៅ​ជិត​ Subject ល្អ​ជាង​៕

ប្រភព៖ No Film School