អ្នកគាំទ្រលេងធម៌ក្ដៅដាក់ JYP ទាមទារឲ្យមើលថែ GOT7 ឲ្យបានល្អជាងនេះ
- 2020-07-07 03:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រលេងធម៌ក្ដៅដាក់ JYP ទាមទារឲ្យមើលថែ GOT7 ឲ្យបានល្អជាងនេះ
ចន្លោះមិនឃើញ
មកទល់ពេលនេះ GOT7 នៅជាមួយអ្នកគាំទ្រជាង ៦ឆ្នាំហើយ ចាប់តាំងពីបង្កើតដំបូងកាលពីឆ្នាំ ២០១៤ Ahgase (ក្រុមអ្នកគាំទ្ររបស់ GOT7) ក៏សប្បាយចិត្តដែលក្រុមតែងបង្ហាញអ្វីថ្មីៗ ប៉ុន្តែក៏នៅមានការមិនពេញចិត្ត ពេលឃើញក្រុមចម្រៀងមួយនេះទទួលបានការមើលថែពីផលិតកម្ម ហាក់ដូចជានៅមានកម្រិត។
ជាក់ស្ដែងនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ Hashtag #FairTreatmentForGOT7 ត្រូវមានអ្នកចុច Tag ច្រើនរហូតឡើងដល់លេខ ១លើ Twitter ទូទាំងពិភពលោក។ ផ្អែកតាមអ្នកគាំទ្រ JYP ហាក់ដូចជា មិនសូវយកចិត្តទុកដាក់ មើលថែការពារមិនបានដិតដល់ រហូតពេលខ្លះធ្វើឲ្យក្រុមជួបរឿងផ្សេងៗទៀតផង។
តួយ៉ាងដូចពេលមួយនោះ Ahgase បាននិយាយថាផលិតកម្ម JYP មិនបានការពារ GOT7 ឲ្យបានល្អពី Sasaengs (អ្នកគាំទ្រជ្រុលនិយម)។ សមាជិកក្រុមនេះថែមទាំងជួបបញ្ហាច្រើនដង ជាមួយអ្នកគាំទ្រហួសហេតុទាំងនោះកាលពីមុន មានទាំងធ្លាប់ជួបគ្រោះថ្នាក់ ដូច Jackson ជាដើមត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីអ្នកតាមដានជ្រុលទាំងនោះដេញតាមលោក។
Youngjae វិញក៏ធ្លាប់បញ្ចេញអារម្មណ៍ទាក់ទងនឹងអាកប្បកិរិយារបស់ Sasaeng ដែរកាលពីពេលកន្លងទៅ។ ក្នុងនោះរួមមានទាំង ព័ត៌មានអាសយដ្ឋានក៏ត្រូវបែកធ្លាយ រហូតមានអ្នកលួចថតសមាជិករបស់ក្រុមក្នុងបន្ទប់ទឹកទៀត ហើយហេតុការណ៍បែបនេះបន្តរាប់ឆ្នាំ។ ប្រការនេះហើយទើបអ្នកគាំទ្រល្អៗរបស់ GOT7 ស្នើឲ្យផលិតកម្ម JYP គិតគូរ ឬមានវិធានការដើម្បីដោះស្រាយបញ្ហានេះ។
សរុបជារួមវិញ Ahgase គ្រាន់តែត្រូវការឲ្យផលិតកម្មដោះស្រាយនូវចំណុច «ការគ្រប់គ្រងមិនបានល្អ» ដែលពួកគេធ្វើដាក់ GOT7 រហូតបណ្ដាលឲ្យមានបញ្ហាជាច្រើន។ ពួកគេក៏នៅបន្តទៀតថា រាល់ការប្រគំតន្ត្រីទេសចរណ៍ និងកម្មវិធីខាងក្រៅផ្សេងៗ មានការគ្រប់គ្រងអន់ណាស់ ហើយការចែកចាយអាល់ប៊ុមក៏មិនបានទូលំទូលាយដែរ ឧទាហរណ៍ដូចនៅសហរដ្ឋអាមេរិកជាដើម។
Ahgase បង្ហើបទៀតថាពួកគេខំ Promote GOT7 ខ្លាំងជាង JYP ឆ្ងាយណាស់ តាមវិធីផ្សេងៗទាំងនៅលើ YouTube, Billboards ហើយថែមទាំងបកប្រែរាល់វីដេអូរបស់ GOT7 ទៀត ដើម្បីឲ្យអ្នកគាំទ្រអន្តរជាតិមើលដោយរីករាយ។
នៅមានរឿងមួយទៀតនោះគឺ គ្រប់គ្នាក៏ខកចិត្តដែរ ដែលសមាជិកម្នាក់ៗមិនត្រូវបានគេខ្វល់ ឬលើកឲ្យចេញបទទោល ឬការងាររៀងៗខ្លួនឲ្យបានគ្រប់គ្នា និងអ្វីផ្សេងៗទៀតមួយចំនួន។
Fandom នៅបានបញ្ជាក់ច្បាស់ៗថា ពួកគេបានផ្ញើរ Email ទៅកាន់ក្រុមហ៊ុននេះដល់ទៅ ៧៥០ ០០០អ៊ីម៊ែល ប៉ុន្តែមិនដែលទទួលការឆ្លើយតបមកវិញសូម្បី១ដង។ ហេតុនេះហើយទើបពួកគេសម្រេចបញ្ជូនឡានធំ ទៅធ្វើបាតុកម្មផ្ទាល់ដល់មុខក្រុមហ៊ុនតែម្ដង៕