មកមើលតម្លៃ Galaxy Z Flip ធ្លាក់ថ្លៃសល់ប៉ុន្មានឥឡូវនេះ?

  • 2020-07-08 03:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង ៥ខែកន្លងទៅដែលកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ Samsung Galaxy Z Flip ចេញលក់នៅកម្ពុជា ជាមួយតម្លៃជាង ១ពាន់ដុល្លារ។

Galaxy Z Flip មានរាងតូចនៅពេលបត់ នៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។

កំពុងមានលក់នៅលើទីផ្សារនៅតាមហាងនៅខ្មែរបច្ចុប្បន្នថ្មីសម្រាប់ម៉ូដែល Galaxy Z Flip Gold Edition មានតម្លៃខ្តង់ ១ ១៥០ ដុល្លរ និង Galaxy Z Flip មានតម្លៃខ្ទង់ ១ ១៣០ដុល្លារ មានទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។

ទូរសព្ទនេះប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃ​ទី​ផ្សារក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី