ប្រធាន​ប្រដាល់​​បាយ័ន៖​ កីឡាករ​ត្រូវ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ឲ្យ​សម​ទៅ​និង​គេ​ឧបត្ថម្ភ​

  • 2020-07-12 10:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​ សូម​ឲ្យ​កីឡាករ​ទាំង​៨រូប​ដែល​ត្រូវ​លេង​ក្នុង​កម្មវិធី​ជើងឯក​ស្រាបៀ​កម្ពុជា​ នា​រៀងរាល់​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ឲ្យ​សម​ទៅ​និង​ការ​ជួយ​ឧបត្ថម្ភ​រៀបចំ​កម្មវិធី​ប្រដាល់​នេះ​ឡើយ។​

ទិដ្ឋភាពថ្ងៃបើក​ឆាក​ព្រឹកមិញ​

លោក​ នាង​ ស៊ីវុត្ថា​ ប្រធាន​គ្រប់គ្រង​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​រដូវការ​ទី២​ ជើងឯក​ស្រាបៀ​កម្មវិធី​ចាប់​ផ្ដើម​ពី​សប្ដាហ៍​នេះ​ទៅ​ហើយ​ ដោយ​លេង​លើ​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម។​ ការ​ប្រកួត​នេះ​ត្រូវ​បែងចែក​ជា​២ពូល​ (A/B)​ ហើយ​កីឡាករ​ដែល​ឈរ​នៅ​លេខ ១-២​ ក្នុង​ពូល​ទាំង​នោះ​ត្រូវ​ប្រកួត​វគ្គ​ខ្វែង​បន្ត​ទៀត។​

ទិដ្ឋភាពថ្ងៃបើក​ឆាក​ព្រឹកមិញ​

ប្រធាន​រៀបចំ​ខាង​លើ​នេះ​បញ្ជាក់​ដែរ​ថា​ សូម​ឲ្យគ្រូ​ប្រចាំ​ក្លឹប​ទាំង​៨ ​ជួយ​ពិនិត្យ​ និង​មើល​កីឡាករ​របស់​ខ្លួន​ឲ្យ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​មាន​បញ្ហា​លើ​រឿង​ទម្ងន់​នេះ​ ព្រោះ​ការ​លេង​ខ្សែក្រវាត់​គឺ​ច្បាប់​ក៏​ដូច​ជា​បទបញ្ជា​តឹងរ៉ឹង​ណាស់។​ មួយ​វិញ​ទៀត​លោក​ក៏​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ស្រាបៀកម្ពុជា​ ដែល​បាន​ជួយ​ឲ្យ​មាន​ប្រកួត​នេះ​ឡើង​ ដូច្នេះ​ហើយ​កីឡាករ​គឺ​ត្រូវ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​និង​សម​ទៅ​ហ្នឹង​តម្លៃ​នៃ​ការ​ជួយ​នេះ។​ មិន​ត្រូវ​ប្រកួត​ដោយ​មិន​អស់​ពី​សមត្ថភាព​ ប្រកួត​ដោយ​មាន​ការ​លាក់លៀម​មានអ្វី​ពី​ក្រោយ​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​កាត់​សេចក្ដី​ ឬ​មាន​ការ​តិះ​ទាន​ពី​អ្នក​គាំទ្រ​នោះ​ឡើយ។​

បេក្ខភាព​ទាំង​៨រូប​លេង​ក្នុង​កម្មវិធី​ខាង​លើ​នេះ​រួម​មាន​ (A) សល់​ ពិសិដ្ឋ​ វី​ សម្ផស្ស​ សោម​ ពិសិដ្ឋ​ ណាំ​ ម៉ូរ៉ាក់ ​(B) ស៊ឹម​ វ៉ាន់ដេត​ ឡូញ​ វ៉ាន់ឌី​ ខាំ​ សាបាន​ ព្រឿង​ សុជាតិ។​ បើក​ឆាក​ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី១​ គឺ​កីឡាករ​ វី​ សម្ផស្ស​ និង​ ស៊ឹម​ វ៉ាន់ដេត​ ទទួល​បាន​៣ពិន្ទុ​រៀងៗ​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​