អាណិត​ណាស់!​ សោភ័ណ្ឌ​ សុខហ៊ុច​ ប្ដូរ​គ្នា​៥ទឹក​ចុះ​មក​វិញ​អង្គុយ​ចាំ​ពេទ្យ​ដេរ​ម្ដងម្នាក់​

  • 2020-07-13 03:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ដ៏​ជក់ចិត្ត​រវាង ផល​ សោភ័ណ្ឌ​ និង​ មឿន​ សុខហ៊ុច​ យប់​មិញ​នៅ​ឯ​សង្វៀន​បាយ័ន​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ ពេញ​ចិត្ត​ជា​ខ្លាំង​តាម​រយៈ​ការ​វ៉ៃ​គ្នា​អស់ៗ​ពី​សមត្ថភាព​បញ្ចេញ​គ្រប់​ស្នៀត។​ ទាត់​ ម៉ាត់​ កែង​ ចេញ​ដូច​គ្នា​ ពោល​ម្នាក់ៗ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​តែ​ម្ដង​តាំង​តែ​ពី​ទឹក១​ ដល់​ទឹក៥។​

សោភ័ណ្ឌ និង សុខហ៊ុច យប់មិញ

ទន្ទឹម​និង​ការ​បង្ហាញ​ភាព​ក្លាហាន​ និង​វ៉ៃ​គ្នា​គ្មាន​ប្រណី​ដៃ​ជូន​អ្នក​ទស្សនា​នេះ​ ពេល​ចប់​ការ​ប្រកួត​អ្នក​ទាំង​ពីរ​មាន​របួស​បែក​២កន្លែង​ដូច​គ្នា​ សោភ័ណ្ឌ​ បែក​ចិញ្ចើម​ឆ្វេង​ និង​ថ្ងាស​ឆ្វេង​សរុប​ដេរ​ ១២​ថ្នេរ​ ចំណែក​ សុខហ៊ុច​ បែក​ក្បាល​២កន្លែង​ដែរ​ដេរ​សរុប​៧ថ្នេរ។​ តោះ!​ ទស្សនា​ទិដ្ឋភាព​ដេរ​ម្ដង​ម្នាក់​របស់​ទាំង​ពីរ​យប់មិញ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ប្រាក់​ ២លាន​ របស់​ខារ៉ាបាវ​ នៅ​លើ​សង្វៀន​បាយ័ន​ នា​យប់​ថ្ងៃ​អាទិត្យ​ ទី១២​ ម្សិលមិញ​នេះ​គឺ​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ​រវាង​ ផល​ សោភ័ណ្ឌ​ និង​ មឿន​ សុខហ៊ុច​ ហើយ​ត្រូវ​ចែក​ប្រាក់​រង្វាន់​១លាន​រៀល​ម្នាក់​បូក​តម្លៃ​ខ្លួន៕​

ទិដ្ឋភាពយប់មិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​