De Gea របូត៣គ្រាប់ ផ្ដល់ឱកាសឲ្យ Chelsea ឡើងផ្ដាច់ព្រ័ត្រ FA Cup
- 2020-07-20 02:08:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea របូត៣គ្រាប់ ផ្ដល់ឱកាសឲ្យ Chelsea ឡើងផ្ដាច់ព្រ័ត្រ FA Cup
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea បានធ្វើឲ្យភ្លាត់ឱកាសរបូត៣គ្រាប់ ធ្វើឲ្យ Manchester United ចាញ់ Chelsea ៣-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup កាលពីយប់មិញ។
ជាទូទៅ United តែងដាក់អ្នកចាំទីដៃទីពីរ Sergio Romero លេងនៅពាន FA Cup ប៉ុន្តែយប់មិញលោក Ole Gunnar Solskjaer បានសម្រេចចិត្តដាក់ De Gea លេងជំនួស។ ប៉ុន្តែអ្នកចាំទីសម្បូរបទពិសោធន៍របស់អេស្ប៉ាញរូបនេះបានបង្ហាញទម្រង់លេងមិនល្អសោះ ភ្លាត់អស់៣គ្រាប់។
៣គ្រាប់របស់ Chelsea រកបានដោយកីឡាករ Olivier Giroud, Mason Mount និង Harry Maguire ធ្វើឲ្យចូលទីខ្លួនឯង។ Man Utd ក៏រកបានមួយគ្រាប់សងវិញបានដែរ ជាការទាត់ប៉េណាល់ទីរបស់ខ្សែបម្រើ Bruno Fernandes។
តាមរយៈលទ្ធផលនេះ Chelseaត្រូវឡើងទៅជួប Arsenal ពាន FA Cup វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវលងនៅថ្ងៃទី ១ ខែ សីហាខាងមុនក្នុងកីឡដ្ឋាន Wembley៕