EFC CAFE PES 2020 ប្រកួតយ៉ាងស្វិតស្វាញទម្រាំរកឃើញជើងឯក
- 2020-07-20 07:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EFC CAFE PES 2020 ប្រកួតយ៉ាងស្វិតស្វាញទម្រាំរកឃើញជើងឯក
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងឯកកម្មវិធី EFC CAFE PES 2020 ម្សិលមិញនេះ ប្រកួតយ៉ាងស្វិតស្វាញចាញ់ឈ្នះគ្នា១គ្រាប់ប៉ុណ្ណោះ ដោយជ័យជម្នះលេខ១ បានលើកីឡាករ ភិន ប៉ូលីដែត។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកម្មវិធី EFC CAFE PES 2020 នេះគឺធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែកក្កដា ឆ្នាំ២០២០ នៅឯ MCT Sport។ ចំពោះអ្នកចុះឈ្មោះចូលរួមប្រកួតប្រកួតប្រជែងមានរហូតដល់ជាង១៥០នាក់ឯណោះ។
អគ្គលេខាធិការខាងលើនេះបន្តប្រាប់ទៀតថា សម្រាប់ការរៀបចំ PES លើកទី៣ នេះគឺមានការគាំទ្រច្រើនពីសំណាក់យុវជនតាមរយៈដាក់ពាក្យចូលរួមប្រកួតនេះបើប្រៀបធៀបពីការប្រកួត២លើកមុន។ ចំពោះសមត្ថភាព ឬបច្ចេកទេសកីឡាករម្នាក់ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ពោលការប្រកួតភាគច្រើនគឺឈានដល់ប្រកួតទី៣ទើបអាចរកឃើញអ្នកចាញ់ឈ្នះបាន ហើយបើនិយាយពីគ្រាប់បាល់វិញទៀតសោតចាញ់ឈ្នះគ្នា១គ្រាប់ៗប៉ុណ្ណោះដូចជា ២-១ ឬ ៣-២ ជាដើម។
រំលឹកដែរថា ជើងឯកកម្មវិធីបាល់ទាត់អេឡិចត្រូនិក ឬ EFC CAFE PES 2020 ម្សិលមិញនេះលេខ១ បានលើកីឡាករ ភិន ប៉ូលីដែត បន្ទាប់ពីយកឈ្នះលើកីឡាករ វង្ស រ៉ាវុធ ដោយលទ្ធផល ២ប្រកួតទល់១ (២-៤)(៣-២)(២-១)។ ម្ចាស់ជើងឯកបានប្រាក់រង្វាន់ ២លានរៀល ចំណាត់ថ្នាក់លេខ២ បានរង្វាន់រង្វាន់ ៨០ម៉ឺនរៀល និងលេខ៣ បានរង្វាន់ ៤០ម៉ឺនរៀល៕