នាំគ្នាភ្ញាក់មិនស្ទើរ ពេល Nicki Minaj ប្រកាសថាមានកូនដំបូង
- 2020-07-21 01:51:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំគ្នាភ្ញាក់មិនស្ទើរ ពេល Nicki Minaj ប្រកាសថាមានកូនដំបូង
ចន្លោះមិនឃើញ
ជាការភ្ញាក់ផ្អើលមួយបានផ្ទុះឡើង នៅពេលតារារ៉េប Nicki Minaj បង្ហោះរូបទ្រពោះ បញ្ជាក់ថានាងកំពុងមានផ្ទៃពោះ។
Nicki បានបង្ហោះរូប ៣សន្លឹកលើ Instagram ជាមួយ Caption ដូចគ្នា «#Preggers» និង «Love. Marriage. Baby carriage. Overflowing with excitement & gratitude. Thank you all for the well wishes»។
ឪពុករបស់ក្មេង គ្មានអ្នកណាក្រៅពី Kenneth Petty បុរសដែលបានរៀបការជាមួយ Nicki កាលពីឆ្នាំ ២០១៩នេះទេ។
នេះជាដំណឹងល្អសម្រាប់នាង ពិសេសក៏មានការអបអរពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោកដែរ ក៏ដូចជាត្រៀមស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារតូចនេះឆាប់ៗខាងមុខ។ សម្រាប់ Nicki អាចថាជាជោគជ័យជីវិតមួយជំហានទៀត ក្រោយរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់។ នាងធ្លាប់និយាយថា៖ «បើទោះអ្នកបានរៀបការ ឬក៏អត់ឡើយ នៅពេលមានមនុស្សម្នាក់ដែលមានអារម្មណ៍ដូចអ្នក ឬអ្នកណាដែលយល់ពីអ្នក នោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចនៅលើកំពូលពិភពលោកអ៊ីចឹង»៕