ឡាយ លក្ខិណា បាត់មុខយូរ ហើយចេញមកសិចស៊ីចំហដើមទ្រូងលើកដំបូង
- 2020-07-31 02:31:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាយ លក្ខិណា បាត់មុខយូរ ហើយចេញមកសិចស៊ីចំហដើមទ្រូងលើកដំបូង
ចន្លោះមិនឃើញ
តារាស្រី ឡាយ លក្ខិណា បាត់មុខពីសង្គមសិល្បៈប្រមាណជិត១ឆ្នាំមកហើយនោះ នៅថ្ងៃនេះ បានចេញមុខវិញបង្ហាញរូបភាពសិចស៊ីបង្ហាញគល់សុដន់លើកដំបូងនៅលើឆ្នេរសមុទ្រប្រទេសកាណាដា។
ឡាយ លក្ខិណា បានចេញទៅធ្វើបេសកកម្មសិល្បៈរបស់នាងនៅប្រទេសកាណាដា កាលពីពាក់កណ្ដាលឆ្នាំមុន ហើយមកដល់ពេលនេះ តារាស្រី នៅតែបន្តស្នាក់នៅទីនោះនៅឡើយ បើទោះជាទិដ្ឋាការរបស់នាងហួសទៅហើយក្ដី។ ក្នុងវេលាបន្តស្នាក់នៅនៅលើទឹកដីអឺរ៉ុប គេរមែង ឡាយ លក្ខិណា ដើរលេងកម្សាន្តជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះទៅកន្លែងនានាជារឿយៗ។
ហេតុផលនេះ គេក៏បានឃើញនាងហ៊ានលេងស្ទីលសិចស៊ីម្ដងជាពីរដងនៅលើទឹកដីលោកខាងលិច ខណៈសកម្មភាពដូចគ្នានេះ នាងមិនដែលធ្វើឲ្យប្រិយមិត្តបានឃើញនៅលើទឹកដីប្រទេសកំណើតឡើយ។ ជាក់ស្ដែងនៅយប់មិញនេះ ឡាយ លក្ខិណា បានបញ្ចេញស៊េរីរូបភាពមួយឈុត ធ្វើឲ្យប្រិយមិត្តជាច្រើនលើបណ្ដាញសង្គមបានឃើញសភាពសិចស៊ីយ៉ាងកម្ររបស់នាង។
រូបភាពទាំងនោះ គឺ ឡាយ លក្ខិណា សិចស៊ីចេញគង់សុដន់យ៉ាងកម្រ ធ្វើឲ្យប្រិយមិត្តនាងជាច្រើនបានលាន់មាត់។ ពួកគេថា តាមរយៈរូបភាពទាំងនេះ លក្ខិណា មើលទៅរឹតតែស្រស់ស្អាត និងមានមន្តស្នេហ៍។
តាមពិត ឡាយ លក្ខិណា ត្រូវត្រឡប់មកប្រទេសកំណើតវិញនៅចុងឆ្នាំ ២០១៩។ ប៉ុន្តែការដែលនាងបន្តស្នាក់នៅនេះ នាំឲ្យមានចចាមអារ៉ាមថា នាងទំនងបាន និងកំពុងស្វែងរកសិទ្ធិជ្រកកោន និងរស់នៅទីនោះលែងត្រឡប់ហើយ ក្រោមការជួយជ្រោមជ្រែងពីមនុស្សសំខាន់ណាមួយ ហើយក៏ជាមួយគ្នា ក៏មានចចាមអារ៉ាមទៀតថា អ្នកមេម៉ាយរូបស្រស់ មានទំនាក់ទំនងខុសប្រក្រតី(ស្រឡាញ់ភេទដូចគ្នា)ជាមួយអ្នកឧបត្ថម្ភរបស់នាង គឺអ្នកនាង ចៅ សណ្ដាប់ ហើយថា អ្នកឧបត្ថម្ភរូបនេះ ទំនងជាមនុស្សម្នាក់នៅពីក្រោយ រឿងដែល លក្ខិណា មិនទាន់ត្រឡប់មកស្រុកវិញនេះ។
យ៉ាងណា អ្នកឧបត្ថម្ភរូបនេះ និងសាមីខ្លួនផង បានបដិសេធម្ដងជាពីរដងរួចមកហើយចំពោះចចាមអារ៉ាមពីទំនាក់ទំនងនោះ។ ងាកមករឿង ឡាយ លក្ខិណា មិនទាន់វិលត្រឡប់មកកម្ពុជាវិញនេះ អ្នកនាង ចៅ សណ្ដាប់ បានអះអាងនៅក្នុងសារនៅលើហ្វេសប៊ុករបស់នាងទៀតថា ដោយសារ លក្ខិណា មិនទាន់ចប់ការងាររបស់នាងនៅឡើយ ហើយរូបភាពដែលប្រិយមិត្តបានឃើញនាពេលនេះ គឺដោយសារវាជាវេលាវិស្សមកាលរដូវក្ដៅនៅប្រទេសកាណាដារបស់នាង៕