មកស្គាល់គ្រូបង្ហាត់រាំរបស់ BLACKPINK ដែល​ធ្វើ​ឲ្យពួកគេ​ពូកែ​ដូចសព្វថ្ងៃ

  • 2020-08-03 05:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK ជាក្រុម​នារី​ដែល​ត្រូវ​បានគេ​ទទួល​ស្គាល់​សមត្ថភាព​ខ្ពស់ទាំង​ច្រៀង​ រាំ​ និងសម្ដែង​ជា​ដើម។ ទម្រាំ​ក្លាយ​ជា​ក្រុម​នារី​ដែល​មាន​មុខ​មាត់ល្បី​ និង​ទេពកោសល្យ​ខ្ពស់​ដូច​សព្វថ្ងៃ ពួកគេ​ចំណាយ​ពេល​ហ្វឹកហាត់​មិន​តិច​ឆ្នាំ​នោះ​ទេ។

ហេតុផល​មួយ​ក្នុង​ចំណោម ហេតុផល​សំខាន់​ផ្សេងៗ​ដែល​នាំពួកគេ​ក្លាយ​ជា​ក្រុម​នារី​មាន​ឥទ្ធិពល​ដូច​សព្វថ្ងៃ​ ក៏ដោយសារគ្រូបង្វឹក​ដែល​តឹង​រឹង​ តែ​គួរ​ឲ្យ​ស្រឡាញ់​ ដែល​មានឈ្មោះ​ថា​ Kim Hee Jung ដែរ។ គ្រូបង្វឹក​រូប​នេះ​កើត​នៅ​ឆ្នាំ ១៩៧៩​ ជា​អ្នក​រាំ​ជំនាញ​ក្នុង​ក្រុមរាំ Crazy Girls របស់ផលិតកម្ម​ YG។

Kim Hee Jung

នាង​ត្រូវ​សិស្ស ឬ​អ្នក​ហ្វឹកហាត់ចំណូល​ថ្មី​ដាក់​រហ័ស្សនាម​ឲ្យ​ថា​ «គ្រូដំឡូង​បារាំង» ឬ «Potato Teacher»។ និយាយ​ក្នុង​ភាគ​មួយ​របស់​ 24/365 With BLACKPINK សមាជិក​ក្រុម​បាន​លើក​ឈ្មោះ​គ្រូពួកគេ​ម្នាក់​នេះ​មក​និយាយ។

Jennie និយាយថា៖ «ពេល​ខ្ញុំ​ជួប​គាត់់​ដំបូង​ ខ្ញុំ​ខ្លាច​គាត់​ខ្លាំង​ណាស់ ដឹង​គាត់កាចដាក់​យើង​ម៉េចអត់ដំបូង? ចេញ​មកគាត់​ថា​ "អម្បាញ់មិញ​ហៅ​ខ្ញុំ​ដំឡូងបារាំង​មែន? ថី? ហេតុអីបាន​យំ?” ហើយ​ខ្ញុំ​ក៏​និយាយ​ថា "ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ"»។

Jennie បន្តថា​៖ «មក​ទល់​ពេល​នេះ​ ទើប​គិត​ពីរឿង​នេះ​រហូត ហើយ​អរគុណសម្រាប់​ការ​បង្ហាត់​បង្រៀន​របស់គាត់ (គ្រូ) យើង​អាច​ពង្រឹង​សមត្ថភាព​បាន​ច្រើន​ខ្លាំង​ក្នុង​រយៈពេល​ដ៏ខ្លី»។

Jisoo បន្ថែម៖ «ហ្នឹងហើយ យើង​សំណាង​ណាស់ដែល​បាន​រៀន​ជាមួយគាត់។ ខ្ញុំ​មាន​មោទនភាព​ណាស់ដែល​បាន​រៀន​ពីគាត់ ដោយសារ​យើង​ជា​សិស្សចុង​ក្រោយ​របស់​គាត់»។

Kim Hee Jung តែង​នៅជាប់​ BLACKPINK ជា​និច្ច ជាពិសេស​ពេល​ក្រុម​ត្រូវសម្ដែង​គ្រប់ទីកន្លែង នាង​តែង​មើល​ការ​ខុសត្រូវ​ និង​សង្កេត​ កែ​តម្រូវ​កំហុស​ជា​និច្ច។ មកទល់ពេល​នេះ​ Hee Jung និង​ BLACKPINK គឺ​ជា​មិត្ត​ល្អ​នឹងគ្នា និង​ថែម​ទាំង​ផ្ដល់​ការ​ស្រឡាញ់​គាំទ្រ​គ្នា​រហូត​ទៀត​ផង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី