Zidane ធ្លាក់ចេញពីព្រឹត្តិការណ៍ Champions League លើកទី១ ក្នុងនាមជាគ្រូបង្គោល
- 2020-08-08 00:18:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ធ្លាក់ចេញពីព្រឹត្តិការណ៍ Champions League លើកទី១ ក្នុងនាមជាគ្រូបង្គោល
ចន្លោះមិនឃើញ
ការធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League របស់ក្លឹប Real Madrid កាលពីយប់មិញ ធ្វើឲ្យលោក Zinedine Zidane ធ្លាក់ចេញពីកម្មវិធីបាល់ទាត់កំពូលអឺរ៉ុបជាលើកទី១ ហើយក្នុងនាមជាគ្រូបង្គោល។
តាំងពីដឹកនាំក្លឹបអធិរាជសនេះកាលពីឆ្នាំ២០១៦មក បុរសជនជាតិបារាំងរូបនេះជួយឲ្យក្លឹបមួយនេះឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់ៗគ្នាមុននឹងលាលែងពីតំណែងកាលពីឆ្នាំ២០១៨។
Manchester City បានបំបាក់ Real Madrid ក្នុងទឹកដីអង់គ្លេសក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យលទ្ធផលសរុបទាំង ២ជើងនៃវគ្គ១៦ក្រុមចុងក្រោយនេះគឺ ៤ ទល់នឹង ២៕
ខាងក្រោមនេះជាវីដេអូហាយឡាយនៃការប្រកួត៖