ខាំ​ ខ្លានាង៖​ ខ្ញុំ​ឈ្នះ​ ហ៊ឹម​ សេរី ​លើក​នេះ​ទៀត​នៅ​តែ​មាន​អារម្មណ៍​អាណិត​គាត់​

  • 2020-08-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​គ្រប់​ស្នៀត​ ខាំ​ ខ្លានាង​ ថា​ប៉ះ​ជា​មួយ​រៀមច្បង​ ហ៊ឹម​ សេរី​ លើក​ទី៤ ​ម្សិលមិញ​នេះ​គឺ​មាន​អារម្មណ៍​ថា​នៅ​តែ​អាណិត​ និង​វ៉ៃ​មិន​ទាន់​អស់​ពី​សមត្ថភាព​នោះ​ទេ។​

ខាំ ខ្លានាង (ក្រហម)

ខ្លានាង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ ហ៊ឹម​ សេរី​ នេះ​គឺ​ខ្លួន​វ៉ៃ​មិន​ឲ្យ​អស់​ពី​សមត្ថភាព​ ១០០%​ នោះ​ទេ​ ពោល​គឺ​នៅ​មាន​ចិត្ត​អាណិត​ និង​យល់​ថា​ជា​ខ្មែរ​គ្នា​ឯង​ផង​ ហើយ​ក៏​គោរព​ជា​កីឡាករ​ជើង​ចាស់​ទៀត។​

បើ​ទោះ​ជា​មាន​ចិត្ត​អាណិត​បែប​នេះ​ក្ដី​ ខាំ​ ខ្លានាង​ ក៏​មិន​បណ្ដោយ​រហូត​ដល់​ចាញ់​ការ​ប្រកួត​នោះ​ទេ​ គឺ​វ៉ៃ​ល្មមៗ​យក​ត្រឹម​ឈ្នះ​ពិន្ទុ។​ ប៉ះ​គ្នា​លើក​ទី៤​នេះ​ ខ្លាំនាង​ ថា​មិន​សូវ​ពិបាក​ក្នុង​ការ​យក​ឈ្នះ​នោះ​ទេ​គឺ​ធម្មតា​ ប៉ុន្តែ​ ហ៊ឹម​ សេរី​ មក​លើក​នេះ​ចេញ​ដៃ​បាន​ច្រើន។​

ខាំ ខ្លានាង (ក្រហម)

រំលឹក​ដែរ​ថា​ ខាំ​ ខ្លានាង​ ម្សិលមិញ​នេះ​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ហ៊ឹម​ សេរី​ នៅ​ក្នុង​កម្មវិធី​ប្រដាល់​ អធិរាជគុន​ខ្មែរ​ ISI PALM​ របស់​សង្វៀន​ PNN ។ ​ចំណែក​គូ​ម៉ារ៉ាតុង​វិញ​នោះ ​គឺ​ជើងឯក​បាន​ទៅ​លើ​កីឡាករ​ ឡុង​ សុផា​ ក្រោយ​យក​ឈ្នះ​ ផាន់​ សុវណ្ណ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​