​បាត់​មុខ​ពី​ទីលាន​ជិត​២​ឆ្នាំ​ពេល​នេះ​ រស់ សំអឿន វិល​ចូល​ទីលាន​​វិញ​​

  • 2020-08-12 03:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​​​វិសាខា​ រស់ សំអឿន បាន​បាត់​​​មុខ​ពី​ទីលាន​ជិត​២​ឆ្នាំ​ដោយ​សារ​ជាប់​សម្រាក​ព្យាបាល​របួស​សរសៃ​​ជង្គង់​ ហើយ​ពេល​នេះ​អាច​វិល​ចូល​ទីលាន​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាន​ជិត​១​ខែ​ហើយ។

រស់ សំអឿន (រូប​ថត៖ វិសាខា)

​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ប្រាប់​មក​កាន់​ Sabay ថា ​ពេល​នេះ​បាន​​ជាសះស្បើយ​​ប្រហែល​៨០​ទៅ​៩០​ភាគ​រយ​ហើយ។ ​យ៉ាង​ណា​ហាក់​នៅ​​ស្រៀវ​ៗ ពោល​គឺ​ចូល​​ហាត់​​​មិន​បាន​​​ប្រឹង​អស់​១០០%​ឡើយ។

​​​​ក្រោយ​អាច​វិល​​ចូល​ទីលាន​ហ្វឹកហាត់​វិញ សំអឿន សង្ឃឹម​អាច​​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ក្នុង​ការ​ប្រកួត​​ផ្លូវ​ការ​ឆាប់​ៗ។ របួស​ដាច់​សរសៃ​ជង្គង់​នេះ​បាន​កើត​ឡើង​មក​លើ​​ រស់ សំអឿន កាល​​​ខែ​​សីហា ឆ្នាំ​២០១៨ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី