៦ ចំណុច​ជួយ​ឲ្យ​​ថតរូប​ភាព​ប្រភេទ​ Portrait ពេល​ភ្លៀង​​បាន​​ស្អាត

  • 2020-08-27 09:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ភ្លៀង​ ឬ​ពពក​ខ្មៅ​ អាច​មាន​ផល​ល្អ​ ក្នុង​ការ​ផលិត​រូបភាព​បែប​ Portrait ដែល​មាន​ភាព​ទាក់ទាញ​មួយ​ ដោយសារ​វា​ងាយស្រួល​ក្នុង​ការ​កំណត់​ពន្លឺ​សម្រាប់​ Background មាន​លក្ខណៈ​មនោសញ្ចេតនា​។ បន្ទាប់​មក​អ្នក​ត្រូវការ​ស្វែងរក​ទីតាំង​ទូលាយ​នៅ​ខាង​ក្រៅ​ ដោយ​មាន​ Model (តួ​ស្រី​ឬ​ប្រុស​) ឈរ​នៅ​ចម្ងាយ​ណា​មួយ​ពី​អ្នក​ និង​ដាក់​ Speedlight នៅ​ពី​ក្រោយ​ពួកគេ។ ប្រសិនបើ​មិន​មាន​ភ្លៀង​នោះ​ទេ​ អ្នក​អាច​បាញ់​ទឹក​ (ចេញ​គ្រាប់​ទឹក​តូច​) ពី​មុខ​ Model និង​ទៅ​កាន់​កាមេរ៉ា​បន្តិច​។ Speedlight ដែល​លាក់​នៅ​ពី​ក្រោយ​ Model នឹង​ថត​តាម​រយៈ​តំណក់​ទឹក​ និង​ពន្លឺ​ពី​ក្រោយ​ពួកគេ​ ដែល​ផលិត​បាន​នូវ Bokeh មួយ​ចំនួន​ដ៏​ស្អាត​ និង​ផ្តល់​នូវ​ពន្លឺ​ពី​ក្រោយ​ Model យ៉ាង​ស្រស់​ស្អាត​។ អ្នក​អាច​ពិនិត្យ​លើ​កត្តា​ផ្សេងៗ​ សម្រាប់​ការ​ថតរូប​បែប​ Portrait ដូច​ខាងក្រោម​៖

១. ស្វែងរក​ទីតាំង​ទូលាយ

អ្នក​ត្រូវការ​ទីតាំង​ទូលាយ​ និង​ស្ងប់ស្ងាត់​ ដូចជា​សួនច្បារ​ជាដើម​។ ប្រសិនបើ​មាន​ភ្លៀង​ អ្នក​អាច​ស្វែងរក​កន្លែង​ផ្សេង​ទៀត​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្នក​បញ្ចូល​មេឃ​ក្នុង​ Background។

២. បន្ទាប​កាមេរ៉ា

ភ្ជាប់​កាមេរ៉ា​នឹង​ Tripod និង​ដាក់​នៅ​ចម្ងាយ​ណា​មួយ​ពី​កន្លែង​ដែល​អ្នក​នឹង​ថតរូប​ Model របស់​អ្នក​។ ការ​ប្រើប្រាស់​ Wide-angle lens នឹង​ជួយ​ទាញ​នូវ​ទ្រង់ទ្រាយ​នៃ​ទិដ្ឋភាព​មើល​ទៅ​ធំ​ល្អ​។ អ្នក​អាច​បន្ទាប​កាមេរ៉ា​ទាប​បន្តិច​លើ​ដី​ ដើម្បី​ទទួល​បាន​គ្រាប់​ភ្លៀង​កាន់​តែ​ច្រើន​លើ​ Model។

៣. ដៅ​ចំនុច

ប្រើប្រាស់​ Live view ដើម្បី​ពិនិត្យ​ពី​ទិសដៅ​ Model ដែល​ឈរ​នៅ​ទីតាំង​ត្រឹមត្រូវ​ណា​មួយ​ក្នុង​ Frame។ ម្យ៉ាង​ទៀត​ អ្នក​ត្រូវ​ប្រាកដ​ថា​មាន​លំហ​សម្រាប់​ដំណក់​ទឹក​លើ​ពួកគេ​។ អ្នក​អាច​កំណត់​ Manual focus, zoom​​ in  និង​កែប្រែ​ការ​ Focus ដោយ​ខ្លួន​ឯង​រហូត​ដល់​ Model ច្បាស់​ល្អ​ បន្ទាប់​មក​ដាក់​សញ្ញា​លើ​ដី​ដើម្បី​ចំណាំ​ដល់​ Model។   ៤. គ្រប​

ពេល​ការ​ Focus lock ជាប់​ និង​ Model ឈរ​នៅ​ទីតាំង​ដែល​បាន​កំណត់​ អ្នក​គួរ​កែ​តម្រូវ​ Wireless trigger ទៅ​នឹង​ Speedlight ដោយ​ភ្ជាប់​វា​លើ​ Light stand និង​ដាក់​ពី​ក្រោយ​ Model ដែល​តម្រង់​ទៅ​កាន់​កាមេរ៉ា​។ បន្ទាប់​មក​ប្រើ​ថង់​គ្រប​លើ​ Flashgun ដើម្បី​កុំ​ឲ្យ​វា​សើម​។   ៥. ថាមពល

ភ្ជាប់​ Flash trigger ទៅ​នឹង​កាមេរ៉ា​ ហើយ​កំណត់​ Flash ដោយ​ប្រើ​ Full power។ ក្នុង​ Manual mode កំណត់​ Shutter speed 1/200 sec នៅ​កម្រិត​ ISO 100 ហើយ​កាត់​បន្ថយ​ Aperture រហូត​ដល់​ Background ខ្មៅ​ខ្លាំង​។ អ្នក​ក៏​ត្រូវការ​កែប្រែ​ Flash Power ផង​ដែរ​។   ៦. ណែនាំ​អំពី​ Prop

Model របស់​អ្នក​នឹង​ត្រូវ​បាន​សម្គាល់​ជា​លក្ខណៈ​ Silhouette ដែល​ជា​ Prop  ដូចជា​ឆត្រ​ជា​ដើម​ដែល​អាច​ជួយ​លើ​ចំនុច​នេះ​បាន​ល្អ​។ អ្នក​ប្រហែល​ជា​ត្រូវ​ការ​សាកល្បង​ច្រើន​លើ​ទីតាំង​របស់​ Speedlight និង​ចម្ងាយ​ពី​ Model ដើម្បី​កំណត់​ទិដ្ឋភាព​៕

ប្រភព៖ Digital Camera World  

អត្ថបទថ្មី