ឪពុក​ Messi បកស្រាយ​រឿង​ចរចារ​រវាង​កូន​ប្រុស​លោក និង​ក្លឹប Man City

  • 2020-09-02 13:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jorge Messi ដែល​ជា​ឪពុក​បង្កើត​ និង​ជា​ភ្នាក់ងារ​កីឡាករ​ផ្ទាល់​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​មក​ធ្វើ​ការ​បកស្រាយ​​រឿង​ចរចារ​រវាង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi និង​ក្លឹប​ Manchester City ក្នុង​អំឡុង​ពេល​ដែល​លោក​ចុះ​មក​ដល់​ទីក្រុង​ Barcelona ត្រៀម​ជួប​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ក្លឹប​​នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​។

លោក​ Jorge បាន​និយាយ​ទទួល​ស្គាល់​ថា​ អនាគត​របស់​ Messi ជា​មួយ​ Barca អាច​ពិបាក​នឹង​កើត​មានណាស់​។

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ លោក​ក៏​បាន​បញ្ជាក់​រឿង​ Messi រវាង​ក្លឹប​ Man City ផង​ដែរ​ថា​ ការ​ចរចា​អី​ទាំង​អស់​ហ្នឹង​មិន​ទាន់​មាន​ទេ​ ព្រោះ​លោក​មិន​ទាន់​បាន​និយាយ​ជា​មួយ​លោក​ Pep Guardiola ដែល​ជា​អ្នក​ចាត់​ការ​ក្លឹប​នោះ​នៅ​ឡើយ​ទេ​។

គួរ​រំលឹក​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Messi សុំ​ចាក​ចេញ​ពី​ Barca ហើយ​ក្លឹប​ក៏​យល់​ព្រម​ដោយ​ដាក់​ក្នុង​តម្លៃ​ជាង​ ២៦០​លាន​ដុល្លារ​ក្នុង​ការ​ផ្ទេរ​ចេញ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី