អីយ៉ា! ដូចការសង្ស័យមែន ចុងក្រោយសីនៅតែមិនដាច់ចិត្តពីមនុស្សធ្លាប់ក្បែរ

  • 2020-09-05 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី៣ កញ្ញា ២០២០ កន្លង​ទៅ​នេះ រឿង “​លួច​ស្រឡាញ់”​ ភាគ​២ បាន​ចេញ​មែន​ទែន​ហើយ​នៅ​លើហ្វេស​ប៊ុក​ផេក Sabay និង Smart Axiata បន្ទាប់ពី​ឲ្យ​ហ្វេន​រង់ចាំ​អស់​ជាង​ ១​សប្តាហ៍។

ក្នុង​ភាគ​ ២​ នេះ​សាច់​រឿង​កាន់​តែ​ជក់​ភ្នែក​ និង​ ដិត​​អារម្មណ៍​ហ្វេន​ ព្រោះ​ជា​ភាគ​ចុង​ក្រោយ​ដែល​ការ​សង្ស័យ​ និង​ចម្ងល់​ទាំង​ឡាយ​​ត្រូវ​បាន​ស្រាយ។ ចម្ងល់​ដ៏​ធំ គឺ តើ​ស្នេហា ពិសី នឹង​ជោគជ័យ​ ឬ​ អត់ ក្រោយ​សារភាព​ច្រឡំ​? ឯ​ការ​សង្ស័យ​ធំ​បំផុត​មួយទៀត​នោះ គឺ​ មនុស្ស​ដែល​សី ត្រូវ​ការ​ចង់​ក្បែរ​បំផុត បែរ​ជា​មិន​មែន​ជា​មនុស្ស​ដែល​នាង​តែង​គិត​ថា​ខ្លួន​ស្រលាញ់​ទៅ​វិញ ។

ចង់​ដឹង​ថា​មាន​រឿង​អី​ខ្លះ បាន​ជា​សាច់​រឿង​ទៅ​​ជា​បែប​នេះ ? ទាល់​តែ មើល​រឿង​ហើយ​ ទើប​យល់​ច្បាស់។ អ្វី​ដែល​សំខាន់​នោះ ភា​គ​នេះ មាន​ទាំង​កំសត់ និង ស្វីត​លាយ​ឡំ​គ្នា​តែម្តង។ តោះ​ចឹង! ចង់​ច្បាស់​ អាច​រឿង​ «លួចស្រលាញ់» ភាគ២ ដែល​ជា​ភាគ​បញ្ចប់​ ហើយ​កុំ​ភ្លេច​ប្រាប់​វិញ​ផង​ថា ពេញចិត្ត​ ឬ​អត់ ?

Vichny