មកស្គាល់រីសតថ្មីឡើងបៃតងខ្ចីនៅមណ្ឌលគីរី ល្បីមានទឹកជ្រោះស្អាតខ្លាំង ត្រូវម៉ាច់អ្នកស្រលាញ់ធម្មជាតិ

  • 2020-09-06 02:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើ​ក ជិតដល់​ភ្ជុំបិណ្ឌល្មម ក្រៅពីទៅវត្ត អ្នកកំពុង​រៀបគម្រោង​ដើរលេងហើយមែនទេ ? ចង់​សប្បាយ​ប្លែកភ្នែក ប្លែកអារម្មណ៍ ឥលូវនេះ​ត្រូវម៉ាច់ហើយ !

​នៅ​ខេត្ត​មណ្ឌលគីរី​យើង មាន​រីស៊ត ថ្មីមួយទៀតហើយ ល្បី​ស្អាតខ្លាំងណាស់ ជាមួយទេសភាពធម្មជាតិបៃតងខ្ចីគ្រប់ជ្រុង បរិយាកាស​បែបស្ងប់ស្ងាត់រ៉ូមែនទិច ឈ្មោះថា Nova Resort & Spa ។​

Nova Resort & Spa មាន​ទី​តាំង​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​ ៧៦ ផ្ទាល់​ក្នុង​ស្រុក​សែន​មនោរម្យ ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ប្រមាណ ​១៣០​ហិច​តា​។

គ្រាន់​តែចូលដល់​ខ្លោងទ្វារ​ Nova Resort & Spa ភ្លាម​ អ្នកនឹងរំភើប​រំជួលចិត្ត​ជា​មួយទេស​ភាពធម្មជាតិ​បៃតងខ្លីនៃ ​វាលស្មៅលាយឡំនឹង​ដើមឈើតូចធំ ចោលម្លប់ត្រឈឹងត្រឈៃ ហើយ​អ្វីដែលកាន់តែអង្រួនបេះដូងទៀតនោះ គឺ ​សម្រស់​ទឹកជ្រោះដ៏សែនមនោរម្យ ។

​បន្ទប់​គេង​មាន ២ប្រភេទ គឺ​ បន្ទប់​បែប Studio Suite មាន​ចំនួន​ ៥០ និង មាន​បន្ទប់​បែប​​តង់​ ចំនួន១០ ត្រូវ​បាន​ដេគ័រ​ឡើង​យ៉ាង​ស្រស់​ស្អាត​តាម​បែប​ព្រៃ​ភ្នំ តែ​មាន​ស្តង់ដារ​សុវត្ថិភាព ផា​សុកភាព​ខ្ពស់ ​ដែល​បំពេញ​បាន​តាម​​ចំណង់​ចំណូល​ចិត្ត​ភ្ញៀវ​គ្រប់​វ័យ មិនថា​ជា​លក្ខណៈ​គ្រួសារ គូស្នេហ៍ ,មិត្តភ័ក្ដិ ឬ ម្នាក់​ឯង​ក៏​សប្បាយ (សូឡូ) ​។ ​ទូទាំង​រីសត​ទាំង​មូល ត្រូវ​បាន​សម្អាត និង​រក្សា​អនាម័យ​យ៉ាង​ល្អជា​ប្រចាំ ឯ​បុគ្គលិក​ទាំងអស់​ក៏​ត្រូវ​បាន​ណែនាំ​ និង​អនុវត្ត​គោលការណ៍​រក្សា​អនាម័យ​យ៉ាង​ខ្ជាប់​ខ្ជួន ដើម្បី​ការ​ពារ​សុវត្ថិភាព​ភ្ញៀវ ក៏​ដូចជា​ខ្លួន​ឯង​ពីកូវីដ១៩ ។​

មិន​តែ​ប៉ុណ្ណោះ​ ខាង​រីសត ក៏​មាន​បម្រើ​ជូន​ម្ហូប​ឆ្ងាញ់​ៗ ជាច្រើន​មុខ​យ៉ាង​សម្បូរ​បែប​ក្នុង​តម្លៃ​សមរម្យ ជាមួយ​ការ​ផ្តល់​ជូន នូវ​កន្លែង​លេង និង​សកម្មភាព​សប្បាយ​ៗ ជាច្រើន​ដូចជា ៖ ទីធ្លា​សម្រាប់​​រៀប​ចំ​កម្មវិធី​ផ្សេងៗ, កន្លែង​អាំង​សាច់, លេង​កីឡា​គ្រប់​ប្រភេទ, ហែល​ទឹក (អាង​ហែល​ទឹក), ធាក់​កង់, ជិះ​ម៉ូតូ​កង់​បី​មួយ​សេរី​, មើល​ទេសភាព​ជុំ​វិញ​រីសត​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ។

នៅ​ខាង​ក្រោយ​រីសត​នោះ​ក៏​មាន ​ទឹក​ជ្រោះ​ដ៏​ធំ​ត្រជាក់​ភ្នែក​​ ត្រូវ​ម៉ាច់​អ្នក​ចូលចិត្ត​មុជ​ទឹក​បែប​ធម្មជាតិ​ព្រៃ​ភ្នំ ដឹង​តែ​ឃើញ​ហើយ ទប់​ចិត្ត​មិន​ហែល​លេង​មិន​បាន​។

ទៅ​ឃើញ​បាន​ដឹង នៅ Nova Resort & Spa ស្អាត​ស្រស់​ស្រាយ​គ្រប់​ជ្រុង​មែន ពិសេស​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​លេង​ថត​រូប​ជាមួយ​ធម្មជាតិ និង គយគន់​​ថ្ងៃ​រះ​ និង​ថ្ងៃ​លិច​បណ្តែត​អារម្មណ៍​ស្តាប់​សម្លេង​ទឹក​ជ្រោះ​ហូរ​ ជាមួយ​គូរ​ស្នេហ៍ ឬ​ក្រុម​គ្រួសារ​ ធានា​រំសាយ​អស់​ទុក្ខ​កង្វល់។ ទោះ​បី​ជា​នៅ​តំបន់​ភ្នំ​មែន​ ប៉ុន្តែ​ Nova Resort មាន​ប្រព័ន្ធ ​WIFI ដែល​មាន​ល្បឿន​លឿន​សម្រាប់​អ្នកស្នាក់នៅ ​មិន​ឲ្យ​ខូច​អារម្មណ៍ ​នឹង​ទូរស័ព្ទ​គ្មាន​សេវា​ឡើយ​។ ចំពោះ​ទី​តាំង​ចត​ឡាន​ក៏​ធំ​ទូ​លាយ​ និង​មាន​សុវត្ថិភាព​ផង​ដែរ​។

រៀបរាប់​មិន​អស់​ទេ ! ចង់​ច្បាស់​ គួរ​តែ​សាក​នាំ​គ្រួសារ ឬ គូរ​ស្នេហ៍ ឬ ណាត់​មិត្តភ័ក្ដិ​ទៅ​លេង​កម្សាន្ត​ដោយ​ផ្ទាល់​ម្តង​ទៅ ។​ សម្រាប់​ព័ត៌មាន​លម្អិត​ពី Nova Resort & Spa សូម​ទាក់ទង ៖

  • លេខទូរស័ព្ទ ៖ 096 969 6497
  • ហ្វេសប៊ុកផេក ៖ Nova Resort & Spa

សុភារម្យ

អត្ថបទពេញនិយម