ជា​មិត្ត​ជិត​ដិត​សោះ តែ​មើល​ប៉ុន្មាន​ប៉ុស្តិ៍​នេះ យុគ ចិន្តា និង ហូវ ដាណេ មុខ​ដូច​គ្នា​ស្ទើរ​ដូច​បង​ប្អូន​បង្កើត

  • 2020-09-08 07:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា ប្ដី​ប្រពន្ធ នៅ​ជាមួយ​គ្នា​យូរ​ៗ​ទៅ មុខ​កាត់​រក​គ្នា ហើយ​មាន​ករណី​ខ្លះ មិត្តភ័ក្ដិ​ជិតដិត​ក៏​អាច​កើត​មាន​រឿង​ដូច្នេះ​ដែរ ដូច​យ៉ាង យុគ ចិន្តា និង​មិត្ត​ជិត​ស្និទ្ធ​អ្នក​នាង ហូវ ដាណេ ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​មួយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទាំង​ពីរ​នាក់ មាន​មុខ​កាត់​ដូច​គ្នា​ខ្លាំង។

យុគ ចិន្តា និង ហូវ ដាណេ ត្រូវ​បាន​គេ​កត់​សម្គាល់​តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ម្ដាយ យុគ ដាពង្ស បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ប្រិយមិត្ត​របស់​មិត្ត​ទាំង​ពីរ​ជា​ច្រើន​បាន​ពោល​សរសើរ​ពួក​គេ ខ្លះ​លើក​ពី​សម្រស់ ឯ​ខ្លះ​ទៀត​ក៏​លើក​ពី​ភិនភាគ​មុខមាត់​ថា​ដូច​គ្នា​ខ្លាំង។ រូប​ភាព​ប៉ុន្មាន​សន្លឹក​នេះ ពិធី​ការិនី​ទូរទស្សន៍​ស៊ីធីអិន បាន​ថត​នៅ​លើ​ទឹក​ដី​ដំរី​ជាន់​ខ្លា​ថ្មី វេលា​ដែល​ពួក​គេ ត្រូវ​បាន​គេ​ឃើញ​ថា បាន​រួម​គ្នា​ទៅ​ធ្វើ​សកម្មភាព​សប្បុរស​ធំ​មួយ។

តាម​ដំណឹង យុគ ចិន្ដា ជា​មួយ​ម្ចាស់ហាង "ឌែរម៉ូគ្លីនិក" បាន​នាំ​ទាំង​គ្រួសារ ទៅ​ចែក​អំណោយ​សប្បុរស​​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​កំពង់ធំ ជា​ច្រើន​គ្រួសារ​ក្នុង​ខេត្ត​កំពង់ធំ។ សកម្មភាព​របស់​មិត្ត​ជិត​ស្និទ្ធ​ទាំង​ពីរ បាន​កើត​នៅ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​៤ នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​វត្ត​ឌួង​សុរិយា ហៅ​វត្ត"ហៅ​ក្ដី​ដូង" ដើម្បី​ឧទ្ទិស​មគ្គផល​ដល់​បុព្វការីជន​ដែល​ចែក​ឋាន​ទៅ​លោក​ខាង​មុខ ដូច​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន បាន និង​កំពុង​ធ្វើ​វេលា​កាន់​បិណ្ឌ​នេះ។

ក្រៅ​ពី​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា យុគ ចិន្តា ជូន​ដំណើរ​មិត្តភ័ក្ដិ​ដែល​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​នេះ ធ្វើ​សកម្មភាព​សប្បុរស​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​របស់​អាជីវកម្ម​មិត្តភ័ក្ដិ​រូប​នេះ​ដែរ។ ​ដូច្នេះ​ហើយ ថៅកែ​ស្រី​ចង់​ឆ្លៀត​ឱកាស​នេះ ចែក​រំលែក​ទឹក​ចិត្ត​សម្រាល​ដល់​ការ​លំបាក​របស់​បង​ប្អូន​ជន​រួម​ជាតិ​ក្នុង​ឱកាស​រងគ្រោះ​ដោយ​ខូវីដ១៩ ខ្លះ។ ប្រជា​ពលរដ្ឋ​ចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុង​ស្រុក កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្ត កំពង់ធំ ទទួល​បាន​​អំណោយ​សប្បុរស​របស់​ពិធី​ការិនី​ទូរទស្សន៍ និង​ស្ត្រី​ពាណិជ្ជករ​។

ក្រៅ​ពី​ការ​ចាប់​អារម្មណ៍​លើ​វត្តមាន​ជាមួយ​ថៅកែ​ស្រី គេ​ឃើញ យុគ ចិន្តា ក៏​បាន​នាំ​កូន​ស្រី​តែ​មួយ យុគ ដាពីន ទៅ​ជាមួយ​ដែរ។ តាម​រូបភាព​ជា​ច្រើន​សន្លឹក គេ​ឃើញ​ថា កូន​ក្រមុំ​រូប​នេះ កាន់​ពេញ​វ័យ ពោល​គឺ​ធំ​ស្ទើរ​ប៉ុន​ម្ដាយ​ទៅ​ហើយ!

តោះ...ទស្សនា​សកម្មភាព​ពួក​គេ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៤​នៅ​វត្តមាន "ក្ដី​ដូង" ទាំង​អស់​គ្នា!​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម